គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៃក្រសួងសាធារណការនិងដឹកជញ្ជូន បានជូនដំណឹងពីការដោះលែងរថយន្តដែលឃាត់ទុករយៈពេល ១ឆ្នាំចំនួន ១០៨គ្រឿង បន្ទាប់ពីមានសំណើសុំ។ ដូច្នេះ ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកកំណត់ទាំងអស់ដែលមានរថយន្តត្រូវបានឃាត់ទុកកន្លងមក និងបានបង់ពិន័យរួចរាល់គិតត្រឹមថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២៥ អាចមកទទួលរថយន្តនៅតាមទីតាំងរក្សាទុក ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២៥ ដោយតម្រូវឱ្យធ្វើកិច្ចសន្យាលែងប្រព្រឹត្តបទល្មើសដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បន្ថែមទៀត៕