រថយន្តក្រុងសាធារណៈជិត ៦០០គ្រឿង នឹងត្រូវរៀបចំសម្រាប់ដឹកពលរដ្ឋទៅតាមបណ្តារាជធានី ខេត្ត ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដែលនឹងចាប់ផ្តើមដំណើរការដឹកជញ្ជូនចាប់ពីថ្ងៃទី១២-១៧ ខែមេសា ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ សាលារាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។