Breaking News

រដ្ឋបាល ដូណាល់ ត្រាំ បញ្ចេញបញ្ជីឈ្មោះប្រទេស ដែលផ្អាកយកពន្ធរយៈពេល៩០ថ្ងៃ លើកលែងតែប្រទេសចិន

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី៩ ខែមេសា បានប្រកាសពីការផ្អាកការអនុវត្តការយក ពន្ធគយលើបណ្ដាប្រទេសភាគច្រើន លើកលែងតែចិនដែលត្រូវបានលោកយកពន្ធ បន្ថែមដល់១២៥ភាគរយ។

ប្រទេសដែលផ្អាកយកពន្ធខ្ពស់រយៈពេល៩០ថ្ងៃនោះ ក្នុងនោះក៏មានប្រទេសកម្ពុជាយើង គឺអនុវត្តយកពន្ធទៅមកត្រឹមតែ១០ភាគរយប៉ុណ្ណោះ រហូតដល់ខែកក្កដា។ ការណ៍នេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានធ្វើសកម្មភាពភ្លាមៗ ស្នើសុំចរចាជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធករណីតម្លើងពន្ធលើកម្ពុជា៕

About srn tv

Check Also

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី៖ កម្ពុជា ក្រោមការដឹកនាំប្រកបដោយ​ចក្ខុវិស័យ​របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តពង្រឹងភាពធន់របស់ទីក្រុង និងប្តេជ្ញាធានាឱ្យបានសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន