ខេត្តពោធិ៍សាត់៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវដល់ វិនិយោគិនសូមជ្រើសរើសយកកម្ពុជា ជាគោលដៅ សម្រាប់ការវិនិយោគ ដោយសារកម្ពុជាមានផលលាភសុខសន្តិភាព ស្ថិរភាព នយោបាយ និង ម៉ាក្រូសេដ្ឋកិច្ច និង ផលលាភប្រជាសាស្ត្រ”។ ការអំពាវនាវនេះក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មីរថយន្ត FORD នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ ។
សម្តេចបវរធិបតី បានបញ្ជាក់ថា “រាជរដ្ឋាភិបាល នឹងបន្តទទួលស្វាគមន៍ និង ផ្តល់កិច្ចសហប្រតិបត្តិការជានិច្ចចំពោះគម្រោង វិនិយោគទាំងអស់ ជាពិសេសគម្រោងវិនិយោគ ដែលជាប្រភពកំណើនសេដ្ឋកិច្ចថ្មីសម្រាប់កម្ពុជា ដើម្បីឈានដល់ការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ឱ្យខាងតែបាន”៕SRN