រដ្ឋបាលខេត្តកណ្តាលចេញ សេចក្តីជូនដំណឹងស្តីពីការជួសជុលផ្លូវបេតុងអាមេប្រវង១ ៥០០ម៉ែត្រ ទទឹង៧ប៉ែត កម្រាស់០,២ប៉ត ស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ រដ្ឋបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបថា រដ្ឋបាលខេត្តកណ្តាល នឹងបើកការដ្ឋាន ជួសជុលផ្លូវបេតុងអាមេប្រវែង១៥០០ម៉ែត្រ ទទឹង៧ម៉ែត កម្រាស់០,២ម៉ែត្រ ស្មើនឹង ១០ ៥០០ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួលខេត្តកណ្តាល ភ្ជាប់ទៅសង្កាត់បឹងធំ រាជធានីភ្នំពេញ និយាមការចំណុចចាប់ផ្តើម X1.472122 Y1.1268503 ចំណុចបញ្ចប់ X2.470631 Y2.1268344 ចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ នេះតទៅរហូតដល់គម្រោងត្រូវបានបញ្ចប់។
អាស្រ័យហេតុនេះ សូមឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងប្រជាពលរដ្ឋដែលមានទីតាំងនៅតាមបណ្តោយផ្លូវដូចបានជំរាបជូនខាងលើ និងសមត្ថកិច្ច ពាក់ព័ន្ធមេត្តាជ្រាប និងសូមការអធ្យាស្រ័យដល់ការរំខានដែលបង្កដោយការងារស្ថាបនាផ្លូវ ព្រមទាំងជួយ ចូលរួមសហការដើម្បីឱ្យគម្រោងខាងលើនេះអនុវត្តបានដោយលេងសម ប្រចបានតាមផែនការ៕SRN