Breaking News

វិវាទពាក់ព័ន្ធនឹងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យ នៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ លោក ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃ អ.ដ.ក. អមដោយ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ណុប គុជ លោកស្រី ប៉ឹង កល្យាណ និងលោក ឡាយ អូន បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទមួយករណីពាក់ព័ន្ធនឹងគ្រួសារ បានដោយជោគជ័យ។ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែធ្នូ ឆ្នាំ២០២៤ ដើម្បីស្នើសុំសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទដោយសន្តិវិធី។ 

អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងបានដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី។ 

គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលផ្អែកតាមច្បាប់ កំណត់ហេតុនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ។

សូមបញ្ជាក់ថា ៖ ចំពោះអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រពន្ធតុលាការ ប្រជាពលរដ្ឋ សូមកោតសរសើរដ៏ខ្ពង់ខ្ពស់ចំពោះការដឹកនាំរបស់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលមានគន្លឹះនៅក្នុងការបង្កើតនូវអាជ្ញាធរជាតិនេះ ដែលជាតុលាការ ឈ្នះ ឈ្នះ អត់មានអ្នកចាញ់  ជាពិសេសក្រុមការងារ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានបំពេញកាតព្វកិច្ច តួនាទី ប្រកបដោយ ក្រមសីលធម៌ វិជ្ជាជីវៈ សច្ចធម៌ គុណធម៌ លះបង់គំនិតបញ្ញាស្មារតីខ្ពស់ តាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ជាពិសេស លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។ 

សូមរំលឹកថា ៖ អ្វីដែល លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មានសារៈសំខាន់ខ្លាំងណាស់ ជួយដល់ផលប្រយោជន៍សង្គមជាតិ ក៏ដូចជាកាត់បន្ថយជម្លោះនៅក្នុងសង្គម ក្នុងនោះមិនប្រើប្រាស់ពេលវេលាយូរ មិនចំណាយថវិកា សេវាអ្វីទៅលើ ផ្លូវច្បាប់ផ្សេងៗ កាត់បន្ថយនូវជន្លោះ វិវាទ ហើយបង្កើនមកវិញ នូវការមានទំនុកចិត្ត ការសាមគ្គី និយាយរួម ទទួលលទ្ធផលប្រកបដោយការងារសក្តានុពល ដល់សង្គមជាតិ ៕

About srn tv

Check Also

អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ បណ្តឹងទៅកាន់តុលាការ ICJ បោះជំហានទៅមុខឥតប្រែប្រួល ក្រោមឯកភាពជាតិខ្មែរដ៏រឹងមាំ