Breaking News

Update: លោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ត្រូវបានសាលាដំបូងខេត្ដសៀមរាប ចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ន ជុំវិញការចោទប្រកាន់៣បទល្មើស

សៀមរាប៖ លោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ត្រូវបានសាលាដំបូងខេត្ដសៀមរាប ចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ន ជុំវិញការចោទប្រកាន់៣បទល្មើស។ ក្នុងនោះមានបទប៉ុនប៉ងសូកប៉ាន់, បទប្ដឹងបរិហារដោយភូតកុហក និងបទសូកប៉ាន់។

សូមជម្រាបថា លោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ធ្លាប់មានរឿងរាវប្ដឹងផ្ដល់ជាមួយនឹងស្ដ្រីឈ្មោះ ចិន ស្រីដា ដែលជាម្ចាស់បំណុលនៅខេត្ដសៀមរាប រហូតដល់ម្ចាស់បំណុលត្រូវជាប់ពន្ធនាគារ២ឆ្នាំថែមទៀតផង ពីបទ “គំរាមកំហែងហែកកេរ្ដិ៍”។ ប៉ុន្ដែសំណុំរឿងនេះក៏បន្ដប្ដឹងផ្ដល់ដល់សាលាឧទ្ធរណ៍ ដោយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ សាលាឧទ្ធរណ៍បាត់ដំបង បានសម្រេចអនុវត្ដទោសម្ចាស់បំណុលក្នុងពន្ធនាគារត្រឹមរយៈពេលឃុំខ្លួនបណ្តោះអាសន្នប៉ុណ្ណោះ ហើយទោសនៅសល់ត្រូវព្យួរ៕SRN

About srn tv

Check Also

អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ បណ្តឹងទៅកាន់តុលាការ ICJ បោះជំហានទៅមុខឥតប្រែប្រួល ក្រោមឯកភាពជាតិខ្មែរដ៏រឹងមាំ