Breaking News

ឯកឧត្តម ស៊ុយ ជីហ៊ាង ប្រធានក្រុមការងារគណក្សចុះមូលដ្ឋានឃុំតាំងក្រាំង អញ្ជើញជួបសំណេះសំណាលជាមួយប្រធានបក្សឃុំ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងប្រគល់ថវិកា,សម្ភារៈមួយចំនួន សម្រាប់ប្រើប្រាស់

ខេត្តកំពង់ចាម៖ ឯកឧត្តម ស៊ុយ ជីហ៊ាង ប្រធានក្រុមការងារគណក្សចុះមូលដ្ឋានឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម និងឯកឧត្តមអនុប្រធាន រួមជាមួយសមាជិកក្រុមការងារបានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានបក្សឃុំតាំងក្រាំង ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារក្នុងឃុំ រួចក៍បានប្រគល់ថវិកា និងសម្ភារៈមួយចំនួន សម្រាប់ប្រើប្រាស់នៅក្នុងមន្ទីបក្ស ដល់លោកប្រធានបក្សឃុំ ដើម្បីបម្រើការងារនៅមូលដ្ឋានជូនប្រជាពលរដ្ឋ និងអ្នកចុះឈ្មោះបោះឆ្នោតផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមប្រធាន និងឯកឧត្តមអនុប្រធាន រួមជាមួយសមាជិកក្រុមការងារក៏បានអញ្ជើញពិនិត្យមើលទីស្នាក់ការគណបក្សដែលបានសាងសង់រួច និងបន្តទៅពិនិត្យមើលសាលាពុទ្ធិកៈបឋមសិក្សានៅវត្តពោធិព្រះឥន្ទ្រ (ហៅវត្តតាំងគោក) ដែលទើបនឹងបានកសាងរួច ហើយគ្រោងរៀបចំកម្មវិធីឆ្លងសាលាជាផ្លូវការនៅក្នុងកំឡុងខែឧសភា ឆ្នាំ២០២៥ ខាងមុខឆាប់ៗនេះផងដែរ នាថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥៕SRN

About srn tv

Check Also

អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ បណ្តឹងទៅកាន់តុលាការ ICJ បោះជំហានទៅមុខឥតប្រែប្រួល ក្រោមឯកភាពជាតិខ្មែរដ៏រឹងមាំ