រដ្ឋបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកអ្នក- ឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ម្ចាស់សហគ្រាស សាធារណៈ ម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវកម្ម អាជីវករ សាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកណ្តាល មេត្តាជ្រាបថា៖ មូលនិធិគន្ធបុប្ផាកម្ពុជា បានរៀបចំឱ្យមាន យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ក្នុងគោលបំណងកៀរគរថវិកាបរិច្ចាគដោយស្ម័គ្រចិត្ត ដើម្បីឆ្លុះបញ្ចាំងពី ចលនាជាតិដ៏សំខាន់មួយក្នុង “ស្មារតីខ្មែរជួយខ្មែរ” ដើម្បីរួមគ្នានាំក្តីសង្ឃឹម និងស្នាមញញឹមដល់កុមារកម្ពុជា រាប់លានករណីក្នុងមួយឆ្នាំៗ ប្រកបដោយគុណភាព និងមិនមានការរើសអើង។
រដ្ឋបាលខេត្តកណ្តាល សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ម្ចាស់សហគ្រាស សាធារណៈ ម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវកម្ម អាជីវករ សាធារណជន និងបងប្អូនប្រជាពលរដ្ឋខេត្តកណ្តាល ទាំងអស់ ចូលរួមបរិច្ចាគថវិកាដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត ដើម្បីកុមារកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទាក់ទងទៅលេខទូរស័ព្ទ៖
– លោក ឈួន ដាណាតូ ០៩៨ ២៦៧ ៦៦៧
– លោកស្រី អ៊ុយ សុលីណា ០១៧ ៩៩៥ ៥៦៥ ៕ដោយ៖ សិរី នាគ