កណ្តាល៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ លោក នូ សុវណ្ណរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកអង្គស្នួល និងព្រះឥន្ទានុបាល ភិន ផល្លី ព្រះគ្រូឧទ័យវង្សា និងជាព្រះគ្រូអនុគណស្រុកអង្គស្នួល បានអញ្ជើញនិងនិមន្តជាអធិបតីក្នុងពិធីបេីកបវេសនកាលថ្មី ពុទ្ធិកសិក្សាទូទាំងស្រុកអង្គស្នួល ឆ្នាំសិក្សា២០២៥-២០២៦ នៅបរិវេណវត្តភូមិថ្មី ស្ថិតនៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
សូមបញ្ជាក់ផងដែរថា សម្រាប់បវេសនកាលថ្មីនៃពុទ្ធិកសិក្សាទូទាំងស្រុកអង្គស្នួល មានចំនួន ០៧សាលារៀន សិស្សមាន ២៤៦អង្គ និងលោកគ្រូ អ្នកគ្រូមានចំនួន ៣៨អង្គ/នាក់៕SRN