Breaking News

រត់គេចខ្លួនអស់រយៈពេលជិត៣ឆ្នាំ ត្រូវបានមន្រ្តីអាវុធហត្ថខេត្តកណ្ដាលឃាត់ខ្លួនបានហើយ

កណ្ដាល៖ បន្ទាប់ពីរត់គេចខ្លួនអស់រយៈពេលជិត៣ឆ្នាំ ជនត្រូវចោទឈ្មោះ តាំង ប៊ុនឆាយ ដែលបានជាប់ចោទពីបទ កំហែងយក, រំលោភលើទំនុកចិត្ត, ក្លែងបន្លំឯកសារ និងប្រើប្រាស់លិខិតក្លែង ត្រូវបានមន្រ្តីអាវុធហត្ថខេត្តកណ្ដាលឃាត់ខ្លួនបានហើយ នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ ហើយកំពុងត្រូវបានរៀបចំបញ្ជូនខ្លួន ទៅកាន់ពន្ធនាគារខេត្ត តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្ដាល។

នេះបើយោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តកណ្តាល បានបញ្ជាក់ថា ក្រោយពីបានពិនិត្យសំណុំរឿងចប់សព្វគ្រប់យល់ឃើញថាឈ្មោះ តាំង ប៊ុនឆាយ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរពាណិជ្ជករ មានទីកន្លែងកំណើតភូមិសង្កាត់បឹងកេងកង រាជធានីភ្នំពេញ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៦១២ ផ្លូវ៣៥៨ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានជាប់ចោទពីបទកំហែងយក, រំលោភលើទំនុកចិត្ត, ក្លែងបន្លំឯកសារ និងប្រើប្រាស់លិខិតក្លែង ប្រព្រឹត្តិនៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីអំឡុងខែមករា ឆ្នាំ២០២០ តាមមាត្រា ៣៦៣, ៣៦៤, ៣៩១, ៣៩២, ៦២៦, ៦២៧ និងមាត្រា ៦២៨ នៃក្រមព្រហ្មទណ្ឌ។

អំពើប្រព្រឹត្តិរបស់ជនត្រូវចោទឈ្មោះ តាំង ប៊ុនឆាយ ជាបទមជ្ឈិម ឬឧក្រិដ្ឋដែលតម្រូវឲ្យផ្ដន្ទាទោសស្មើ ឬលើសពីមួយឆ្នាំ ហើយសមត្ថកិច្ចក៏មិនអាចនាំខ្លួនជនត្រូវចោទ តាមដីកាបង្គាប់ឲ្យនាំខ្លួន របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាលបាន តាមការកំណត់បានឡើយ។ លោកព្រះរាជអាជ្ញារង បានផ្ដល់យោបល់ ឯកភាពលើការចេញដីកា បង្គាប់ឲ្យចាប់ខ្លួនជនត្រូវចោទឈ្មោះ តាំង ប៊ុនឆាយ។ ដើម្បីជៀសវាងជនត្រូវចោទបំផ្លាញភស្តុតាង គាបសង្កត់ទៅលើសាក្សី គាបសង្កត់ជនរងគ្រោះ និងដើម្បីធានាជនត្រូវចោទទុកជូនតុលាការ ចាត់ការតាមនីតិវិធី គួរចាប់ខ្លួនជនត្រូវចោទ បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕SRN

About srn tv

Check Also

អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ បណ្តឹងទៅកាន់តុលាការ ICJ បោះជំហានទៅមុខឥតប្រែប្រួល ក្រោមឯកភាពជាតិខ្មែរដ៏រឹងមាំ