Breaking News

ល្បែងជល់មាន់អនឡាញកំពុងពង្រាយស្ទើរគ្រប់តំបន់ក្នុងស្រុកស្វាយជ្រំ ខណៈពល​រដ្ឋថា ខ្លាចកើតមានករណីចោរកម្មច្រើន

ស្វាយរៀង៖ ល្បែងស៉ីសងជល់មាន់តាមអនឡាញ ភ្នាល់ចាក់លុយបាននិងកំពុងពង្រាយស្ទើរគ្រប់តំបន់ក្នុងស្រុកស្វាយជ្រំ ខណៈប្រជាពលរដ្ឋកំពុងព្រួយបារម្ភខ្លាចពីសុវត្ថិភាពមានចោរកម្មច្រើន ទីតាំងល្បែងស៉ីសងជល់មាន់តាមអនឡាញស្ថិតនៅក្នុងភូមិសូ ឃុំដួនស ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង ខាងត្បូងវត្ដសូ ចម្ងាយប្រហែល ៣០០ម៉ែត្រ ម្ចាស់ផ្ទះឈ្មោះ អូក ប្រពន្ធឈ្មោះធី ។

តាមសេចក្តីរាយការណ៍ពីពលរដ្ឋក្នុងស្រុកស្វាយជ្រំ បានឲ្យដឹងថា ល្បែងភ្នាល់មាន់អនឡាញនេះលួចបើកលេងយូរណាស់មកហើយ ពួកគាត់លើកឡើងថា បើមូលដ្ឋានមានល្បែងស៉ីសងបែបនេះ ពលរដ្ឋរស់ក្នុងអារម្មណ៍ភ័យខ្លាច ហើយពួកគាត់សំណូមពរដល់សមត្ថកិច្ចគួរមានវិធានការលើក្រុមបើកល្បែងស៊ីសងខុសច្បាប់ទាំងនោះ។

ទាក់ទងនឹងករណីល្បែងមាន់ជល់តាមកញ្ចក់ទូរទស្សន៍ស៉ីសងភ្នាល់ដាក់លុយយ៉ាងសម្បើមនេះ លោកវរសេនីយ៍សេនីយ៍ឯកសោម សុភ័ណ្ឌ បានបញ្ជាក់ថា ចាំគាត់ឲ្យកម្លាំងចុះទៅពិនិត្យ ។

សូមរម្លឹកផងដែរថាកន្លងទៅថ្មីនេះមានការរឹតបន្តឹង និងមានការណែនាំពី សម្ដេច បវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យធ្វើយ៉ាងណាត្រូវបង្រ្កាបពាក់ព័ន្ធករណីល្បែងស៊ីសងនេះ ដេីម្បីពង្រឹងនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៧ ចំណុចជូនប្រជាពលរដ្ឋ ។ តែផ្ទុយទៅវិញល្បែងស៊ីសងតាមអនឡាញដែលមានទីតាំងស្ថិតក្នុង បានបើកដំណើរការលេងយ៉ាងរលួនទៅវិញ ផ្ទុយពីរគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ។

ទោះជាយ៉ាងណាក្ដី ពលរដ្ឋសង្ឃឹមនិងជឿជាក់ថា​ អជ្ញាធរនិងសមត្ថកិច្ច​ពាក់ពន្ធ័នៅក្នុងសង្កាត់ស្វាយរៀងក៍ដូចជា អជ្ញាធរនិងសមត្ថកិច្ច​ពាក់ពន្ធ័នៅក្នុងស្រុកស្វាយជ្រំនិងចុះស្រាវជ្រាវនិងបង្ក្រាប​ទីតាំងល្បែងសុីសងទាំងនោះឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។

អង្គភាពសារព័ត៌មានយើងនិងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយបន្ថែមពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឬសមុីភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ៕

About srn tv

Check Also

លោកឧបនាយករដ្ឋមន្ត្រី ស សុខា ត្រៀមចុះ MOU ស្ដីពីការបង្ការ និងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងពេលបំពេញទស្សនកិច្ចប្រទេសសិង្ហបុរី