ខេត្តព្រៃវែង÷នាព្រឹកថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២៥ក្នុងបរិបទនៃការអនុវត្តយុទ្ធសាស្ត្ររួម និងគោលនយោ បាយរបស់គណបក្សប្រជាជនកម្ពុជា ដែលផ្ដោតលើការលើកកម្ពស់វិស័យអប់រំ ដោយឃើញថា ការបណ្តុះបណ្តាលធនធានមនុស្សគឺជាបរិមាណសំខាន់ក្នុងការជម្រុញការអភិវឌ្ឍជាតិឲ្យមានស្ថិរភាពនិងចីរភាព លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត អនុប្រធានទី១នៃក្រុមការងារតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស ថេត អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកកំចាយមារ និងស្រុកកញ្ជ្រៀច និងសហការី បានអញ្ជើញចុះសំណះសំណាលជាមួយលោកគ្រួអ្នកគ្រួ សិស្សានុសិស្សនៅអនុវិទ្យាល័យសម្តេចឪ ស្ថិតក្នុងនៅឃុំ ក្របៅ ស្រុក កំចាយមារ ខេត្ត ព្រៃវែង។
ក្នុងនោះមានការអញ្ជើញចូលរួម៖
លោក សុខ-សារ៉ុម ប្រធានការិយាល័យអប់រំស្រុក
លោក ចាន់ សារ៉ាន់ ប្រធានមណ្ឌលសុខភាព
លោក ស៊ូ ភួង មេឃុំក្របៅ
លោក ផាន់ សំអូន នាយប៉ុស្តិ៍រដ្ឋបាល
លោក ឆាយ បូរី នាយកសាលាអនុវិទ្យាល័យសម្តេចឪ និងលោកគ្រូ អ្នកគ្រូ ។
លោក ឆាយ បូរី នាយកសាលាអនុវិទ្យាល័យសម្តេចឪ បានឡើងថ្លែងគោរពរាយការណ៍ជូនឯកឧត្តម គណៈអធិបតីអំ ពីប្រវត្តិនៃការកើតសាលា ការអភិវឌ្ឍ និងការកសាងយ៉ាងល្អប្រសើរ នៃស្ថាបនាសិក្សានេះ។ លោកបានបញ្ជាក់ថា សាលាអនុវិទ្យាល័យសម្តេចឪ ត្រូវបានបង្កើតឡើងក្នុងគោលបំណងចម្បង ដើម្បីបង្កើនគុណភាពអប់រំ ដល់កូនខ្មែរនៅតាមបណ្ដាឃុំស្រុកឆ្ងាយ ហើយការអភិវឌ្ឍន៍នេះក៏កើតឡើងក្រោមការដឹកនាំដ៏ឈ្លាសវៃ ពោរពេញដោយទស្សនៈវិស័យឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
បន្ទាប់មកលោក ស៊ូ ភួង មេឃុំក្របៅ ក៏បានឡើងថ្លែងរាយការណ៍ជូនឯកឧត្តមអធិបតីនៃពិធី ដូចគ្នា ដោយបានលើកឡើងអំពីការអភិវឌ្ឍជាដំណាក់កាល និងការកសាងបរិស្ថានរួមរបស់ឃុំក្របៅ ដែលទទួលបានអំណោយផលយ៉ាងច្រើនចំពោះគម្រោង និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ លោកបានសរសើរនូវវិស័យសង្គមសេដ្ឋកិច្ច ការអប់រំ សុខាភិបាល និងមូលដ្ឋានស្ថាបនាសន្តិសុខដែលបានប្រសើរឡើងជាបន្តបន្ទាប់ ដែលសុទ្ធសឹងជាផលនៃការដឹកនាំយ៉ាងត្រឹមត្រូវរបស់សម្តេចតេជោ មហាបវរធិបតីហ៊ុនម៉ាណែត និងរាជរដ្ឋាភិបាលកម្ពុជា។
ថ្លៃងក្នុងពិធីនេះឧត្តមសេនីយ៍ទោឡោម៉េងហួតបានកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់លោកនាយកសាលា លោកគ្រូ អ្នកគ្រូ លោកមេឃុំ នឹង ក្រុមប្រឹក្សាឃុំ ព្រមទាំងប្រធានការិយាល័យអប់រំទើបធ្វើអោយសមិទ្ធិផល នាៗនៅក្នុងសាលាអនុវិទ្យាល័យសម្តេចឪដែលស្ថិតនៅក្នុងឃុំក្របៅមានការរីកចំរើនជាបន្តបន្ទាប់មក ទល់សព្វថ្ងៃនេះ។
ឧត្តមសេនីយ៍ទោ បន្ថែមថា គោលបំណងនៃដំណើរចុះសំណេះសំណាងនេះគឺ ដើម្បីនាំយកនូវអំណោយដ៏មានតម្លៃ ដែលជាការបង្ហាញនូវទឹកចិត្ត និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅពីសំណាក់ឯកឧត្តម ស ថេត និងលោកជំទាវ ចំពោះវិស័យអប់រំជាថ្នាក់ដំបូង។ អំណោយខាងលើ មានរួម៖
សៀវភៅសិក្សាចំនួន ៤,៩០១ ក្បាល,និងថវិកាចំនួន ២,២៥០,០០០ រៀល (ពីរលានម្ភៃប្រាំមុឺនរៀល)។
អំណោយទាំងនេះត្រូវបានចែកជូនសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នៃអនុវិទ្យាល័យ សម្តេចឪ កំចាយមារ ដែលមានទីតាំងស្ថិតនៅភូមិ កន្លែងជ្រៅ, ឃុំ ក្របៅ, ស្រុក កំចាយមារ, ខេត្ត ព្រៃវែង។ ដំណើរចែកអំណោយបានធ្វើឡើងក្នុងបរិយាកាសសប្បាយរីករាយ ដែលសិស្សានុសិស្ស និងសាស្រ្តាចារ្យទទួលយកដោយក្តីរំភើប និងកេរ្តិ៍សញ្ញាដែលពោរពេញដោយក្តីសង្ឃឹមចំពោះអនាគត។
ក្រៅពីការចែកអំណោយផ្នែកសម្ភារៈនិងថវិកា លោកឧត្តមសេនីយ៍ទោ ក៏បានផ្តល់អនុសាសន៍ដ៏មានតម្លៃ ដល់សិស្សានុសិស្សអោយមានភាពខិតខំប្រឹងប្រែងក្នុងការសិក្សារៀនសូត្រ ដោយថ្លែងថា “អនាគតរុងរឿងរបស់ជាតិខ្មែរ គឺផ្អែកលើចំណេះដឹង និងសមត្ថភាពរបស់កូនៗយើងនៅថ្ងៃស្អែក។”
លោកក៏បានផ្តល់អនុសាសន៍ដល់ក្រុមគ្រូបង្រៀនអោយបន្តការអនុវត្តការបង្រៀនដោយក្ដីស្រឡាញ់ តស៊ូ និងស្មោះត្រង់ ដើម្បីបង្កើតសម័យវប្បធម៌អប់រំដែលមានគុណភាពស្មើនឹងស្តង់ដារថ្នាក់ជាតិ។
ដំណើរទាំងមូលនេះ គឺជាការបង្ហាញនូវស្មារតីចូលរួមរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចសង្គម និងវិស័យអប់រំតាមតំបន់ជនបទ ជាពិសេសតាមរយៈនយោបាយចុះជំនួយសហគមន៍ដែលកំពុងត្រូវបានអនុវត្តជាសកម្ម ដើម្បីធានាថា គ្រប់កុមារ មានឱកាសសិក្សាបានស្មើគ្នា ដោយគ្មានការរើសអើង ទោះបីជាជួបការលំបាកជីវភាពក៏ដោយ។
អំណោយដែលយកមកចែកជូនរួមមាន÷
សិស្សថ្នាក់ទី៧.៨.៩សរុបចំនួន៣៧៧នាក់ សៀវភៅសិក្សា៤៩០១ក្បាល
-លោក សុខ សារ៉ុម ប្រធានការិយាល័យ ១០០.០០៛(មួយសែនរៀល)
-លោក ចាន់ សារ៉ាន់ ប្រធានមណ្ឌលសុខភាព ១០០.០០០(មួយសែនរៀល)
-លោក ស៊ូ ភួង មេឃុំក្របៅនិងក្រុមការងារ ៣០០.០០០(បីសែនរៀល)
-លោក ផាន់ សំអូន ១០០.០០០(មួយសែនរៀល)
-លោកឆាយបូរីនិងលោកគ្រូអ្នកគ្រូ១.៥០០.០០០(មួយលានហាសិបមុឺនរៀល)
តំណាងយុវជនស្រុកកំចាយមារ១០០.០០០(មួយសែនរៀល)
សរុបថវិកាអស់២.២៥០.០០០(ពីរលានម្ភៃប្រាំម៉ឺនរៀល)៕ដោយ៖ សិរី នាគ