ថៃឡង់ដ៍៖ ក្រុមបាតុករថៃជាច្រើនរយនាក់បាននំាគ្នាជួបជុំនៅខាងក្រៅវិមានរដ្ឋាភិបាលកាលពីរសៀលថ្ងៃព្រហស្បតិ៍ ដើម្បីសម្តែងការប្រឆំាងជំទាស់នឹងរដ្ឋាភិបាល ខណៈការទាមទារសូមឱ្យលោកស្រី ផាថងថាន ស៊ីណាវ៉ាត់ ជានាយករដ្ឋមន្រ្តីសូមឱ្យចុះចេញពីតំណែង ក្រោយការបែកធ្លាយសារកិច្ចសន្ទនាមួយតាមរយៈទូរសព្ទ ជាមួយនឹងអតីតនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន បង្កឱ្យមានការខឹងសម្ប៉ាពីស្រទាប់មហាជនថៃ។
ដោយយោងតាមទីភ្នាក់ងារសារព័ត៌មានបារំាង អាអេហ្វប៉េ បានរាយការណ៍ឱ្យដឹងនៅព្រឹកថ្ងៃសុក្រនេះបន្តទៀតថា ការវិលត្រឡប់របស់ក្រុមបាតុករអាវលឿងមកកាន់កាប់តាមដងផ្លូវនេះសារជាថ្មី ដោយបានចោទប្រកាន់លើលោកស្រីនាយករដ្ឋមន្រ្តីថាជាអ្នកធ្វើឱ្យខូចដល់ប្រទេស និងទម្លាក់តម្លៃសេចក្តីថ្លៃថ្នូរនៃកងកម្លំាងយោធា។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារំាងដដែលបានគូសបញ្ជាក់ទៀតថា តាមការសង្កេតឃើញបាតុករក្រុមអាវលឿងភាគច្រើនមានវ័យចំណាស់ ដែលមានទំនោគំាទ្រដល់ព្រះមហាក្សត្រ ហើយបានចោទប្រកាន់ទៅលើមេដឹកនំាដែលមានអាយុ៣៨ឆ្នំារូបនេះថា មានភាពខ្វះចន្លោះផ្នែកជំនាញការទូត បង្កឱ្យមានមហន្តរាយដល់ប្រយោជន៍ជាតិជាដើម។
លោកតា កាន់យ៉ា ហានុទី មានអាយុ៦៨ឆ្នំា ជាញោមវត្តនៅក្នុងទីអារាមមួយនៅក្រុងបាងកក បានរៀបរាប់បែបអស់សង្ឃឹម និងពោរពេញដោយកំហឹង ប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានបារំាង អាអេហ្វប៉េថា ខ្ញុំអស់សង្ឃឹមខ្លំាង នៅពេលដែលខ្ញុំលឺដំណឹងថា មានការបែកធ្លាយសម្លេងនោះ។ លោកតា បានបន្តទៀតថា នាងកង្វះជំនាញក្នុងការចរចា តើនាងគិតថា នាងជានរណា? ប្រទេសនេះមិនមែនជារបស់នាងទេ។
តាមសេចក្តីរាយការណ៍ដដែលបានគូសបញ្ជាក់បន្ថែមទៀតថា ក្រុមបាតុករអាវលឿង បានគ្រវីទង់ជាតិថៃ ហើយមានកាន់បដាភ្ជាប់នឹងឈ្មោះលោកស្រីនាយករដ្ឋមន្រ្តី ផាថងថាន ជាជនក្បត់ជាតិ និងស្រែកពាក្យស្លោកទៀតថា សូមចុះចេញ ហើយទៅកាន់ទីអបាយភូមិ ។
នៅក្នុងឱកាសក្រុមបាតុករស្រែកតវ៉ា ប្រកបដោយកំហឹងឆាបឈួលនោះ គេសង្កេតឃើញមានមន្រ្តីនគរបាលថៃបង្រ្កាបកុប្បកម្មឈរនៅក្បែរនោះ ដើម្បីរក្សាសណ្តាប់ធ្នាប់តាមវិជ្ជាជីវៈរបស់គេ។
ស្ថិតនៅក្នុងបរិការណ៍កំពុងតែកើនកំដៅនយោបាយបែបនេះ ទីភ្នាក់ងារសារព័ត៌មាននានាបានចុះផ្សាយយ៉ាងព្រោងព្រាតថា ចលនាក្រុមអាវលឿងភាគច្រើនជាអ្នកគំាទ្ររាជានិយម អភិរក្ស ហើយក្រុមនេះធ្លាប់មានការប្រឆំាងជំទាស់ទៅនឹងត្រកូលសន្តិវង្សនយោបាយ ស៊ីណាវ៉ាត់ត្រាតំាងតែពីឆ្នំា២០០០មកម្លេះ។
លោកស្រី កែវតា ជាមេផ្ទះម្នាក់ មានអាយុ៦២ឆ្នំា មកពីជាយក្រុងបាងកក បានរៀបរាប់បែបចង់ផ្ទុះកំហឹងថា រូបលោកស្រីបានចូលរួមក្នុងចលនាក្រុមអាវលឿងអស់រយៈពេល២ទសវត្សរ៍មកហើយ។
នៅក្នុងឱកាសនៃការតវ៉ានេះដែរ លោកស្រីបានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានបារំាងថា ខ្ញុំលែងគំាទ្រគណបក្សនយោបាយបន្តទៀតហើយ ខ្ញុំដឹងភាគច្រើនអំពីរឿង គឺថា ខ្ញុំស្អប់ថាក់ស៊ីន និងគ្រួសាររបស់គាត់។ លោកស្រីបានបង្ហើយប្រយោគចុងក្រោយទៀតថា អ្នកនយោបាយរបស់យើងពុករលួយទំាងអស់។
ក្រុមអ្នកតាមដាន និងអ្នកសិក្សាអំពីសង្គមនៅក្នុងប្រទេសនេះ បានលើកឡើងប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិថា សមរភូមិវាយប្រហារគ្នា រវាងក្រុមអ្នកអភិរក្សនិយម និងក្រុមចលនាគំាទ្រនយោបាយរបស់លោកថាក់ស៊ីន ដែលហៅឱ្យងាយយល់ថា ជាក្រុមអាវក្រហម ទំាងពីរក្រុមនេះតែងតែមានឥទ្ធិពលលើនយោបាយថៃអស់រយៈពេលជាង២០ឆ្នំាមកហើយ។
ចលនាក្រុមអាវលឿង គឺជាក្រុមគំាទ្រដោយក្រុមអ្នករាជានិយម និងអ្នករកស៊ីគ្រាក់ៗ ធ្លាប់ធ្វើការតវ៉ាកាលពីឆ្នំា២០០៨ រហូតឈានដល់បិទអាកាសយានដ្ឋាននៅក្រុងបាងកក កាលពីគ្រានោះបង្កឱ្យកកស្ទះដល់ក្រុមអ្នកទេសចរ ដែលចុងក្រោយជួយឱ្យមានការផ្តួលរំលំរដ្ឋាភិបាលដែលមានទំនាក់ទំនងជាមួយនឹងត្រកូលថាក់ស៊ីន។
ប្រព័ន្ធឃោសនានានាបានលើកឡើងដែរថា លុះមកដល់ឆ្នំា២០១០ ក្រុមអាវក្រហមដែលគំាទ្រលោកថាក់ស៊ីន បានជួបជុំគ្នាប្រឆំាងនឹងរដ្ឋាភិបាលដែលគំាទ្រដោយយោធា ដែលជាចុងក្រោយនៅពេលនោះបង្កឱ្យប៉ះគ្នាមួយឈុល រវាងយោធា និងក្រុមអ្នកតវ៉ា បានបន្សល់ទុកអ្នកស្លាប់ច្រើនជាង៩០នាក់។
ទីភ្នាក់ងារសារព័ត៌មានបារំាងអាអេហ្វប៉េ ដដែលបានចុះផ្សាយដោយបានរំលឹកបន្តទៀតថា ព្រះរាជាណាចក្រមួយនេះ ធ្លាប់មានប្រវត្តិរដ្ឋប្រហារជាច្រើនដងរួចមកហើយ ចាប់តំាងពីការបញ្ចប់នូវអំណាចសំបូរអាជ្ញាព្រឹត្តិកាលពីឆ្នំា១៩៣២ ខណៈដែលវិបត្តិនយោបាយថ្មីៗក៏មានពាក្យចចាមអារ៉ាមតែងតែបង្អើលនិងលើកឡើងថា អាចនឹងមានរដ្ឋប្រហារជាដើម។
ទោះបីថា ធ្លាប់មានប្រវត្តិរដ្ឋប្រហារនៅក្នុងព្រះរាជាណាចក្រនេះជាយូរមកហើយក្តី ប៉ុន្តែក្រុមបាតុករមួយចំនួននៅតែស្វាគមន៍ដល់គំនិតចង់ឱ្យមានកិច្ចអន្តរាគមន៍ពីក្រុមយោធាដដែល ខណៈក្រុមផ្សេងទៀតក៏មិនចង់ឱ្យមានវត្តមានយោធាអន្តរាគមន៍ដែរ៕
ប្រភព៖ AFP