Breaking News

តុលាការ​បង្គាប់​ឱ្យ​តាម​ចាប់ខ្លួន​ភរិយា​មន្រ្តីជាន់ខ្ពស់​ម្នាក់​ពាក់ព័ន្ធ​នឹង​ការ​ចេញ​សែកស្អុយ

ភ្នំពេញ៖ លោក​ស្រីចាយ​ ផានី​ អាយុ​៥៩​ឆ្នាំ ​ភរិយា​មន្រ្តី​ជាន់​ខ្ពស់​មួយ​រូប​ត្រូវ​បាន​សាលា​ដំ​បូងរាជ​ធានី​ភ្នំ​ពេញចេញ​ដី​កា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចេញ​សែក​ស្អុយ។

ការ​ចេញ​ដី​កា​បង្គា​ប់​ឱ្យ​ចាប់​ខ្លួន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ក្រោយ​ពី​ជន​ត្រូវ​ចោទ​រូប​នេះ​មាន​ចេតនា​គេច​វេះ​មិន​ព្រម​ចូល​ខ្លួន តាម​ដី​កា​បង្គាប់​ឱ្យ​ចូល​ខ្លួន​ចុះ​ថ្ងៃ​ទី​២៣ ​ខែ​កុម្ភៈ​កន្លង​មក​ របស់​ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ។ នេះ​បើ​យោង​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​របស់​លោក​កូយ​ សៅ ​ចៅ​ក្រម​ស៊ើប​សួរ​ចុះ​ថ្ងៃ​ទី​១៣​ ខែ​មិថុនា​ ឆ្នាំ​២០២៤​នេះ ដែល​ទើប​តែមា​នការ​ផ្សព្វ​ផ្សាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

ដីកា​បាន​សរសេរ​ថា៖ «ក្រោយ​ពី​បាន​ពិនិត្យ​ និង​ស៊ើប​សួរ​ចប់​សព្វ​គ្រប់​ហើយ​ យល់​ឃើញ​ថា ​ជន​ត្រូវ​ចោទ​ឈ្មោះ ​ចាយ ផានី ​កើត​ថ្ងៃ​ទី១​ ខែមករា​ ឆ្នាំ១៩៦៥ ​..ដាក់​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​បទ​រំលោភ​លើ​ទំនុក​ចិត្ត ​និង​មិន​បំពេញ​កាតព្វ​កិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញ​ដូរ​បាន ​ប្រព្រឹត្ត ​នៅ​ចំណុច​រាជធានី​ភ្នំពេញ ​កាល​ពី​អំឡុង​ឆ្នាំ​២០២២​ បទ​ល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៣៩១ ​និង​មាត្រា​៣៩២ ​នៃ​ក្រម​ព្រហ្មទណ្ឌ ​និង​មាត្រា ​២៣១​ នៃ​ច្បាប់​ស្តី​ពី ឧបករណ៍​អាច​ជួញ​ដូរ​បាន​ និង​ប្រតិ​បត្តិការ​ទូទាត់​សង​ប្រាក់»។

ការ​ចេញ​ដី​កា​បង្គា​ប់​ឱ្យ​ចាប់​ខ្លួន​នេះ​ក៏​សំអាង​ទៅ​លើ​ហេតុ​ផល​ថា ​បទ​ល្មើស​ដែល​ចោទ​ប្រ​កាន់​ជា​បទមជ្ឈិម ​ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនា​គារ ​និង​ដើម្បី​ធានា​ដល់​ការ​ស៊ើប​សួរ​ឱ្យ​បាន​ពេញ​លេញ ​ដែល​គប្បី​សម្រេច​ចាប់​ខ្លួន​ឈ្មោះ ​ចាយ ផានី ​បញ្ជូន​ទៅ​ចៅ​ក្រម​ស៊ើប​សួរ ​ដើម្បី​ឆ្លើយ​បំភ្លឺ​ការ​ពិត​ក្នុង​សំណុំ​រឿង។

ដីកា​បញ្ជាក់​ថា៖«ហេតុដូច្នេះ​សេម្រេច​ ឱ្យ​ចាប់​ខ្លួន​ឈ្មោះ ​ចាយ ​ផានី ​និង​ បញ្ជា​ដល់​កង​កម្លាំង​សាធារណៈ​ឱ្យ​ស្រាវ​ជ្រាវ​រក​ចាប់ ​នឹង​នាំខ្លួ​នជន​ត្រូវ​ចោទ​ដែល​មាន​សាវ​តាដូ​ចខាង​លើនេះ​មក​ប្រគល់​ជូន ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​ដើម្បី​ចាត់​កា​រតា​ម​ច្បាប់»។

នៅ​ពេល​ដែល​ត្រូវ​បានចោទ​សួរ​ពី​ករណី​នេះ​ អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​លោក​អ៊ី រិន្ទ​បាន​បញ្ជាក់​ដោយ​ខ្លី​ថា​៖«ចាំ​ខ្ញុំ​ពិនិត្យ​មើល​សិន»។

នៅ​ក្នុង​សប្តាហ៍​នេះ​ផង​ដែរ​ ករណី​ឆបោក​ពាក់​ព័ន្ធ​នឹង​លោក​ឧក​ញ៉ា​លី ​សាម៉េត​ក៏ធ្វើ​ឱ្យ​មហា​ជន​មាន​ការ​ភ្ញាក់​ផ្អើល​និង​ហួស​ចិត្ត​ផង​ដែរ ក្រោយ​ពី​ប្រធាន​ព្រឹទ្ធសភា លោក​ហ៊ុន ​សែន​បាន​ធ្វើកា​រ​លាត​ត្រដាង​ពី​ការ​​ចាញ់​បោក​របស់​លោក​ កន សុខ​កាយ ​អតីត​អភិ​បាល​ស្រុក​ល្វាឯម​ពី​សំណាក់​លោក​ លី សាម៉េត​ អស់​ទឹក​ប្រាក់ ៣០​ម៉ឺន​ដុល្លារ​រួច​មក។

ប្រ​ធាន​ព្រឹទ្ធ​សភា​បាន​អះ​អាង​ថា ​លោក​លី​ សាម៉េត បាន​ប្រើ​ឈ្មោះ​របស់លោក ​ដើម្បី​បោក​ប្រាស់​មនុស្ស​ជា​ច្រើននាក់​ផ្សេង​ទៀត ដោយ​ករណី​ខ្លះ​មាន​ទឹក​ប្រាក់​រហូត​ដល់ ១០​លាន​ដុល្លារ​អាមេរិក។

លោក​ហ៊ុន​ សែនក៏​បាន​ស្នើ​ឱ្យ​ក្រសួង​យុត្តិធម៌​ ពិនិត្យ​មើល​ករណី​នេះ ហើយ​ប្រាប់​ឱ្យ​ជន​រងគ្រោះ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលា​ការ​តាម​រយៈ​ក្រុម​មេធាវី​របស់​លោក។

លោក​ជិន ម៉ាលីន​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បាន​ឱ្យ​ដឹង​ថា ​តុលាកា​រកំ​ពុង​ធ្វើ​ការ​លើ​សំណុំ​រឿង​នេះ៕SRN

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

Leave a Reply

Your email address will not be published. Required fields are marked *