ភ្នំពេញ៖ តារ៉ាចម្រៀងរ៉េបដ៏ល្បីល្បាញ និងពេញនិយមក្នុងស្រទាប់យុវវ័យ លោក លី វណ្ណថាន (Vanthan) ដែលកំពុងផ្ទុះរឿងអាស្រូវពាក់ព័ន្ធករណី បៀតបៀនផ្លូវភេទ និងបានចម្លងជំងឺដ៏កាចសាហាវឱ្យទៅនារីម្នាក់ បានសម្រេចចាត់វិធានការតាមផ្លូវច្បាប់ទៅលើរឿងនេះ ដោយដាក់ពាក្យបណ្តឹងទៅកាន់ស្ថាប័នតុលាការ ដើម្បីស្វែងរកយុត្តិធម៌ និងបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួន។
នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន «Vanthan-វណ្ណថាន» តារាចម្រៀងសម័យរ៉េប លោក វណ្ណថាន បានបង្ហោះលិខិតបំភ្លឺ ០១ច្បាប់ វណ្ណថាន បានប្រាប់ទៅកាន់អ្នកគាំទ្រ និងសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា៖ «សប្តាហ៍ដែលទើបតែកន្លងមកនេះ គឺជាពេលដែលពិបាក និងរឱ្យអាម៉ាស់បំផុតក្នុងជីវិតរបស់ខ្លួន។ ពុកម៉ែ បងប្អូនមានមន្ទិល និងចម្ងល់ជាច្រើន ទាក់ទងនឹងភាពស្ងៀមស្ងាត់របស់ខ្លួន»៕SRN