Breaking News

លោក​ ផន​ រឹម​ អ្នកនាំពាក្យ​ក្រសួង​សាធារណការ​៖​ ការកំណត់និយាមកា និងបោះបង្គោលគម្រោងព្រែកជីកហ្វូនណនតេជោ នឹងត្រូវបញ្ចប់ ១០០% នៅថ្ងៃទី២០ ខែធ្នូនេះ!

ភ្នំពេញ​៖​ លោក​ ផន​ រឹម​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ សូមជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មានមេត្តាជ្រាបថា រយៈពេល៩ថ្ងៃ(គិតត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤) ក្រុមការងារការងារអន្តរក្រសួង ដឹកនាំដោយក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចកំណត់និយាមកា និងបោះបង្គោល តាមបណ្តោយគម្រោងព្រែកជីកហ្វូនណនតេជោចំនួន ១៣៩ចំណុច ក្នុងចំណោម១៤២ចំណុច ស្មើជិត៩៨% នៃតម្រាយផ្លូវទឹកកំណាត់ទី១ ដែលមានប្រវែង២១ គីឡូម៉ែត្រ។

លោកអ្នកនាំពាក្យ​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា​ ការកំណត់និយាមកា និងបោះបង្គោល ដែលនៅសេសសល់ នឹងត្រូវបញ្ចប់ ១០០% នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។

ជាមួយគ្នានេះ​ លោកអនុរដ្ឋលេខាធិការ​រូបនេះ​ សូមជម្រាបជូនបន្ថែមថា ក្រុមការងារបច្ចេកទេស មានការសហការគ្នាល្អក្នុងការងារអនុវត្តការងារ ទោះជា ទីតាំងបង្គោលមួយចំនួន ស្ថិតនៅក្នុងបឹងមានទឹកជ្រៅ មានព្រៃដែលត្រូវចុះដើរឆ្កាព្រៃ បន្លា ដើម្បីទៅដល់។

ទន្ទឹមនឹងនោះ អាជ្ញាធរមូលដ្ឋាន បានសហការល្អជាមួយក្រុមការងារបច្ចេកទេស និងប្រឹងប្រែងដើម្បីជួយសម្របសម្រួលការអនុវត្តការងារឱ្យបានរលូន៕SRN

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

Leave a Reply

Your email address will not be published. Required fields are marked *