Breaking News

ឯកឧត្តម ជាម យៀប អញ្ជើញដឹកនាំប្រជុំត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ អាយប៉ា ស្តីពី « គ្រឿងញៀន »

ភ្នំពេញ៖ នៅវិមានរដ្ឋសភានាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានក្រុមជាតិអាយប៉ាកម្ពុជា ប្រធានគណៈកម្មការរៀបចំសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំអាយប៉ាលើកទី៥ បានអញ្ជើញដឹកនាំប្រជុំត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ាស្តីពី «គ្រឿងញៀន» ដែលនឹងប្រព្រឹត្តទៅតាមរយៈប្រព័ន្ធនិម្មិតនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការរៀបចំ ប្រធាន អនុប្រធាន សមាជិក សមាជិកា នៃអនុគណៈកម្មការនានា គណៈប្រតិភូសភាកម្ពុជា ក្រុមប្រឹក្សាយោបល់ ព្រមទាំងមន្រ្តីនៃអគ្គលេខាធិការដ្ឋានជាតិអាយប៉ា-កម្ពុជា៕

Check Also

បុរស់ម្នាក់ត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួនពីបទរំលោភសេពសន្ទវៈ

Leave a Reply

Your email address will not be published. Required fields are marked *