Breaking News

ចាប់កូនស្រីបង្កើត រំលោភ ៣ដង ត្រូវ PM ឃាត់ខ្លួន! ដោយក្តីអាណិតអាសូ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ផ្តល់ថវិកា មួយចំនួន ដល់ក្មួយស្រីរងគ្រោះ!

កំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ២១ និង២០ នាទី នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ដោយទទួលពាក្យបណ្ដឹងពីឈ្មោះ ធុច ថាវរ: ភេទប្រុស (ត្រូវជាពូរបស់ជនរងគ្រោះឈ្មោះ ស. ភ ភេទស្រី អាយុ១៤ឆ្នាំ) កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកគងពិសី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ យង់ ថន ភេទប្រុស អាយុ ៣៨ឆ្នាំ (ត្រូវជាឪពុកបង្កើតជនរងគ្រោះ ) ស្ថិតនៅភូមិ សាយ៉ាវ ឃុំ ព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធ ករណី រំ.លោ.ភ.សេ.ពស.ន្ថវៈ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញបញ្ជូនមក បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បី បន្តនីតិវិធី ។

ជាទឹកចិត្តភ្ជាប់ជាមួយសេចក្តីអាណិតអាសូរ ជាខ្លាំងដល់ក្មេងស្រីជនរងគ្រោះ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឧបត្ថម្ភថវិការផ្ទាល់ខ្លួន ចំនួន ១.០០០.០០០ រៀល ដល់ក្មួយស្រីជាជនរងគ្រោះផងដែរ ៕SRN

Check Also

ឯកឧត្តម គួច ចំរើន ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន

Leave a Reply

Your email address will not be published. Required fields are marked *