Breaking News

សម្តេចតេជោ ហ៊ុន សែន ទប់ទឹកភ្នែកមិនបាន ហូរស្រក់ និងអួលដើម.ក ខណៈ ដែលសម្តេចរំលឹកអំពីប្រវត្តិសាស្រ្ត ទៅកាន់ប្រទេសវៀណាម កាលពី៤៥ឆ្នាំមុន

ខេត្តត្បូងឃ្មុំ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ បានសម្រក់ទឹកភ្នែក និងអួលដើម.ក ខណៈ ដែលសម្តេចបានរំលឹកអំពីប្រវត្តិសាស្រ្ត ទៅកាន់ប្រទេសវៀណាម កាលពី៤៥ឆ្នាំមុន ដើម្បីស្នើសុំកងកម្លាំងវៀតណាមមកជួយ រំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។

សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា, ថ្ងៃនេះ កាលពី៤៥ ឆ្នាំមុន សម្តេចបានចាកចេញពីទឹកដីកំណើត ឃ្លាតឆ្ងាយពីក្រុមគ្រួសារ ជាពិសេសពីកូនប្រុសដែលមិនទាន់បានកើតនៅឡើយ ដើម្បីគោលដៅដ៏សំខាន់មួយ គឺការស្វែងរកការរំដោះជាតិមាតុភូមិ។

សម្តេចតេជោ ហ៊ុនសែន ថ្លែងបន្តថា, ទោះជាស្ថិតនៅក្នុងស្បៃអន្ធការនៃសោកនាដកម្ម និងអំពើឃោឃៅជាច្រើនដែលសម្តេចតេជោ បានឆ្លងកាត់ក្នុងពេលនោះ តែសម្តេចបានជម្នះឧបសគ្គទាំងអស់បាន ហើយងើបឡើងតស៊ូដើម្បីបុព្វហេតុតែមួយគត់គឺជាតិ មាតុភូមិ និងប្រជាជន។ កិច្ចខិតខំប្រឹងប្រែងរបស់សម្តេចត្រូវបានតបស្នងមកវិញ តាមរយៈការប្រកៀកស្មារប្រយុទ្ធជាមួយបណ្តាយុទ្ធមិត្តជាច្រើនរូបទៀត ហើយប្រែក្លាយសមរភូមិទៅជាជ័យជម្នះដ៏ត្រចះត្រចង់លើរបបយង់ឃ្នង់ នាថ្ងៃ ០៧ មករា ១៩៧៩។

សូមបញ្ជាក់ថា, សម្តេចមានប្រសាសន៍បែបនេះ ខណៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញជាអធិបតី ខួបលើកទី៤៥នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) និង សម្ពោធសមិទ្ធផលនានានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ៕SRN

 

Check Also

សម្តេចបវរធិបតី និងនាយករដ្ឋនូវ៉ែលសេឡង់បង្ហាញឆន្ទះបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការកសាងធនធានមនុស្ស តាមរយៈការបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវ៉ែលសេឡង់

Leave a Reply

Your email address will not be published. Required fields are marked *