ខេត្តកែប ៖ បងប្អូនប្រជាពលរដ្ឋ ជាពិសេស ប្រជានេសាទ ដែលរស់ពឹងផ្អែក លើព្រៃកោងកាង បានអោយដឹងថា អត្ថប្រយោជន៍ព្រៃកោងកាងដោយផ្តោតលើផ្នែកប្រព័ន្ធអេកូឡូស៊ី ព្រៃកោងកាងបានផ្តល់នូវគុណ ប្រយោជន៍ខ្ពស់ និងដើរមុខងារសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរ និងសមុទ្រ ដូចជា ជារបៀងជម្រកតភ្ជាប់ពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ការពារជម្រាលដីពីការសិករិចរិល ជាកន្លែងបង្កាត់ពូជ និងថ្នាលសម្រាប់សរីរាង្គសត្វសមុទ្រមួយចំនួនរួមមានបង្កង ក្តាម និងប្រភេទត្រីសមុទ្រដែលជាប្រភពសេដ្ឋកិច្ចដ៏សំខាន់ក្នុងតំបន់។ ជាមួយគ្នានេះ ព្រៃកោងកាងជាជម្រក និងកន្លែងរកចំណី នៃសត្វមានជីវិតដូចជាសត្វឆ្អឹងខ្នង ត្រី, amphibians (សត្វឆ្អឹងខ្នងមានឈាមត្រជាក់), សត្វល្មូន, បក្សី និងថនិកសត្វដូចជាសត្វខ្លា និងជាប្រភពដ៏ល្អផ្តល់ព្រៃឈើ និងផ្តល់ចំណីដែលមានប្រូតេអ៊ីនខ្ពស់ សម្រាប់មនុស្ស និងជីវចម្រុះ ព្រមទាំងចូលរួមចំណែកទប់ស្តាត់ផលប៉ះពាល់លើធនធានជីវចម្រុះសមុទ្រ ដែលកំពុងតែរងផលប៉ះពាល់ ពីសកម្មភាពមនុស្ស និងមហន្តរាយធម្មជាតិ។
ប៉ុន្តែអ្វីដែលធ្វើអោយ ប្រជានេសាទនៅក្នុងសហគមន៍ មានការភ្ញាក់ផ្អើល ក្រោយពីដឹងថា ព្រៃកោងកាង ស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប មានរឿងមិនប្រក្រតី មួយចំនួន ដែលអាចធ្វើអោយ ព្រៃកោងកាង មួយកន្លែងនេះ នឹងបាត់បង់។
ប្រជានេសាទ បានថ្លែងបន្តថា ៖ ព្រៃកោងកាងជាប្រភេទព្រៃដុះលូតលាស់នៅតាមតំបន់ឆ្នេរទឹកភ្លាវ ក្រោមឥទ្ធិពល ទឹកជោ នាចពី សមុទ្រ និងជាទីប្រសព្វជាមួយទឹកសាប ដែលមានប្រភពពីតំបន់ឆ្នេរដី គោក។ ទន្ទឹមនេះ ព្រៃកោងកាងជាសម្បត្តិធម្មជាតិមហាសាលសម្រាប់មនុស្សជាតិទូទៅ ពិសេសប្រជាជនដែលរស់នៅ និងប្រកបមុខរបរអ្នកនេសាទតំបន់សមុទ្រ។
លើសពីនេះទៀត ព្រៃកោងកាងបន្សុទ្ធទឹកដោយស្រូបយកភាពមិនបរិសុទ្ធ និងគ្រោះថ្នាក់ធ្ងន់ធ្ងរពីលោហះ និងជួយឱ្យយើងស្របយកខ្យល់ដង្ហើបបរិសុទ្ធដោយវាជួយស្រូបយកជាតិពុលនៅលើអាកាស។ នៅក្នុងការបន្ស៊ាំនឹងការប្រែប្រួល អាកាសធាតុ ព្រៃកោងកាងដើរតួនាទីដ៏មានតម្លៃ សម្រាប់ជារនាំងប្រឆាំងនឹងគ្រោះធម្មជាតិដូចជាព្យុះស៊ីក្លូន គ្រោះមហន្តរាយ លើអេកូឡូស៊ី និងជាអ្នកការពារ តំបន់ឆ្នេរសមុទ្រ។ សម្រាប់ ដើមកោងកាងមិនត្រឹមតែជួយក្នុងការការ ពារដីហូរច្រោះប៉ុណ្ណោះទេ តែវាក៏ដើរតួនាទីជាកាតាលីករក្នុងការនាំដីពីសមុទ្រមកដីគោក វិញផងដែរ។ ក្រៅពីនេះ កោងកាងផ្តល់នូវការបន្ស៊ាំធម្មជាតិទៅនឹងផលប៉ះពាល់នៃការ ប្រែប្រួលអាកាសធាតុ និងប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងចូលរួមចំណែកកាត់ បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។
ព្រៃកោងកាងជារបៀងយុទ្ធសាស្រ្តតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ហើយក៏ជារនាំងប្រឆាំងនឹងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ មិនតែប៉ុណ្ណោះបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកក្នុងការកាត់ បន្ថយភាពក្រីក្រ ដោយមានតួនាទីយ៉ាងសំខាន់ជាកន្លែងរក្សាផលស្តុក ជាដែនជម្រក និងប្រភពមេពូជនៃមច្ឆធម្មជាតិដែលជាប្រភពធនធានសមុទ្រដ៏សម្បូណ៌បែប ហើយចាំបាច់ត្រូវការរពារ អភិរក្ស និងដាំស្តារព្រៃកោងកាងឡើងវិញ។
ការអភិរក្សដើមកោងកាង និងប្រព័ន្ធអេកូឡូស៊ីដែលជាប់ទាក់ទងត្រូវបានគេកំណត់ថាជាយុទ្ធសាស្ត្របន្ស៊ាំធម្មជាតិ និងវិធានការកាត់បន្ថយផលប៉ះពាល់ចំពោះការប្រែប្រួលអាកាសធាតុ។ ដើមកោងកាង គឺជាតំបន់ ទ្រនាប់រវាងដី និងសមុទ្រ ទប់នឹងបញ្ហាធ្ងន់ធ្ងរនៃការហូរ ច្រោះតាមឆ្នេរសមុទ្រ និងការគំរាមកំហែងនៃការកើន ឡើងនៃកម្ពស់ទឹកសមុទ្រ។ ព្រៃកោងកាងជួយគ្រប់គ្រងការហូរចូលរបស់ទឹកសមុទ្រមកលើដីធម្មជាតិ។
ដោយសារតែសារៈសំខានទាំងនេះហើយ ទើបធ្វើអោយ សហគមន៍នេសាទក្នុងខេត្តកែប ដែលបានក្លាយខ្លួនជាតំបន់ទេសចរណ៍មួយ បានដាក់ផែនការដាំដើម កោង កាងបន្ថែមចំនួន១០ម៉ឺនដើម ដើម្បីជួយការពារជីវចម្រុះដ៏សម្បូរបែបក្នុងតំបន់នេះ និងផ្តល់ជូនភ្ញៀវទេសចរនូវបរិយាកាសស្ងប់ស្ងាត់ ក្នុងការសម្រាកលំហែ។
ដើមកោងកាងជាង១០ម៉ឺនដើម នឹងត្រូវដាំនៅសហគមន៍នេសាទភូមិថ្មី ស្ថិតក្នុងសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដើម្បីលើកកម្ពស់ការការពារប្រព័ន្ធអេកូឡូស៊ីឆ្នេរសមុទ្រប្រកបដោយនិរន្តរភាព និងការពារធនធានជីវចម្រុះ ទន្ទឹមនឹងនេះ ក៏ជាការទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន។
សហគមន៍នេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១ ដើម្បីការពារប្រព័ន្ធអេកូឡូស៊ីឆ្នេរសមុទ្រ និងផ្សព្វផ្សាយការអភិរក្សព្រៃកោងកាង ដែលជាជម្រកដ៏សំខាន់សម្រាប់ជីវិតក្នុងសមុទ្រ។ ចាប់តាំងពីពេលនោះមក វាបានក្លាយជាកន្លែងទាក់ទាញទេសចរ ដែលមានមនុស្សប្រហែល៧ពាន់នាក់មកទស្សនាជារៀងរាល់ឆ្នាំ។ សហគមន៍នេះ មានផ្ទៃដីសរុប ១៩៨ហិកតា គ្របដណ្តប់ដោយព្រៃកោងកាង ស្មៅសមុទ្រ និងផ្កាថ្ម ដែលធ្វើឱ្យវាសម្បូរទៅដោយធនធានជីវចម្រុះ។ នៅពេលដាំដើមកោងកាងកាន់តែច្រើន វានឹងមានផលវិជ្ជមានបន្ថែមទៀតលើជីវចម្រុះក្នុងទឹក ព្រមទាំងចូលរួមក្នុងការការពារបរិស្ថានផងដែរ។
អង្គភាពសារព័ត៌មាន នៅមិនអាចសុំការបំភ្លឺពីលោកសុទ្ធ ពុទ្ធិម៉ានីន នាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធី បានទេកាលពីព្រឹកថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៤នេះ ដោយទូរស័ព្ទចូលជាច្រើនដងតែគ្មានអ្នកទទួល។ ដោយឡែកលោកអភិបាលក្រុងកែប វិញនៅពេលដែលអ្នកសារព័ត៌មាន សួរពីរឿងនេះលោកបានឆ្លើយតបតាមប្រព័ន្ធតេលេក្រាមថា,សូមបងទាក់ទងទៅខាងមន្ទីរព័ត៌មានសិនព្រោះខ្ញុំមិនដឹងថាបងជាអ្នកសារព័ត៌មានឬក៏មិនមែននោះទេ៕