Breaking News

អភិបាលរងខេត្តបន្ទាយមានជ័យត្រូវគេប្ដឹងពីបទចេញសែកស្អុយ,លោកគឹង វណ្ណៈតបថា បានសងរួច 80% ហើយ,ដើមបណ្ដឹងតបថា អាចោលម្សៀត

ភ្នំពេញ៖ ដើមបណ្ដឹងពីរនាក់បានដាក់ពាក្យប្តឹងលើឈ្មោះ គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យពីបទ ឆបោកនិងបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ជួញដូរបាន(សែកស្អុយ)កាលអំឡុងខែមីនាឆ្នាំ២០២២ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ។ 

ឆ្លើយតបចំពោះការចោទប្រកាន់នេះ លោកគឹង វណ្ណៈ បានប្រាប់ សារព័ត៌មាន នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៣នេះថា បញ្ហានេះលោកបានដោះស្រាយជា មួយដើមបណ្ដឹងរួចរាល់ប្រហែល80% ហើយ។ និយាយឱ្យខ្លីលោកបានសងប្រាក់ទៅដើមបណ្ដឹងបានចំនួន 80% ហើយ ហើយលោករំពឹងថា អ្វីៗនឹងដោះស្រាយចប់សព្វគ្រប់នៅក្នុងពេលឆាប់ៗនេះ ដោយថែមទាំងការធ្វើសន្និសីទសារព័ត៌មានបញ្ចប់បញ្ហាទៀតផង។

លោកអភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា វាជាការងាររកស៊ីដីធ្លីជាមួយគ្នា”ខ្ញុំទទួលស្គាល់ថាបានខ្ចីប្រាក់គេមែន,តែមកដល់ពេលនេះខ្ញុំសងប្រាក់គេបាន៨០%ហើយ។ ប៉ុន្តែគាត់ប្ដឹងថែមទាំងជាសក្ខីកម្មក្លែងទៅតុលាការទៀត។ ខ្ញុំមានឯកសារភស្តុតាងច្បាស់ លាស់។ ខ្ញុំមិនបានគេចវេះទេ។ យើងបានជួបគ្នា (ដើមបណ្ដឹង)ស៊ីគុយទាវជាមួយគ្នារាល់ព្រឹក”។

គួរបញ្ជាក់ថា លោកស៊ន សម្បត្តិនិងលោកស្រី សុខ ស្រីនី បានដាក់ពាក្យបណ្ដឹងដាច់ដោយឡែកពីគ្នា ប្តឹងលោក គឹងវណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យពីបទឆបោក និងមិនបានបំពេញកាតព្វកិច្ចចំពោះឧបករណ៍ជួញដូរបាន(សែកស្អុយ)ដែលបានប្រព្រឹត្តទៅកំឡុង ខែមីនាឆ្នាំ ២០២២។ ក្នុងពាក្យបណ្ដឹងទាំង២បានរៀបរាប់ស្រដៀង គ្នាថា ឈ្មោះ គឹង វណ្ណៈ បានលួងលោមខ្ចីប្រាក់ដើម្បីយកទៅរកស៊ីដោយអះអាងថា ខ្ចីក្នុងរយៈពេល១ខែនឹងបង្វិលសងប្រាក់មកវិញគ្រប់ចំនួន។ ក្នុងនោះបានខ្ចី ប្រាក់ពីស្ត្រីឈ្មោះសុខ ស្រីនី ចំនួន៥០ម៉ឺនដុល្លារនិងឈ្មោះស៊ន សម្បត្តិ ចំនួន៣០ម៉ឺនដុល្លារ។

នៅក្នុងពាក្យបណ្ដឹងបានបន្ថែមថា លោកគឹង វណ្ណៈបានសងប្រាក់ទៅឲ្យដើមបណ្ដឹងប៉ុន្តែមូលប្បទានប័ត្រនោះមិនមានទឹកប្រាក់ទេពោលគឺជា”សែកស្អុយ” ។ 

ពាក់ព័ន្ធករណីនេះលោកស៊ន សម្បត្តិ ភាគីដើមបណ្តឹង ១រូប ក្នុងចំណោមដើមបណ្តឹងទាំង២បានប្រាប់អោយដឹងថា នៅព្រឹកថ្ងៃទី១២ខែមករាឆ្នាំ២០២៣ នេះថា យើងខ្ញុំមិនបានទទួលប្រាក់សំណងដូចការលើក ឡើងរបស់លោក គឹង វណ្ណៈនេះទេ។ យើងទទួលបានដែរប្រហែលជា៨០% បញ្ច្រាសប៉ុណ្ណោះ។ 

ដើមបណ្ដឹងរូបនេះបានហៅលោកអភិបាលរងខេត្តបន្ទាយមានជ័យ”អាចោលម្សៀត”ហើយដើរយកប្លង់ដីគេ(អ្នកដទៃ)មកឲ្យយើង,ហើយសន្យាថ្ងៃនេះថ្ងៃនោះនិងយកមេធាវីមកអន្តរាគមន៍ចុះឡើង។ លោកបានបន្ថែមថា វាមិនព្រមសងយើង ហើយវាកុហកទាំងតុលាការទៀតផង។ 

លោកស៊ន សម្បត្តិ អំពាវនាវឲ្យតុលាការជួយរកយុត្តិធម៌និងចាត់ការតាមផ្លូវច្បាប់ឲ្យបានឆាប់រហ័ស ។ លោកបន្តថាមានឯកសារគ្រប់គ្រាន់ដើម្បីតទល់តាមផ្លូវច្បាប់ជា មួយលោកអភិបាលរងខេត្តរូបនេះ៕SRN

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

Leave a Reply

Your email address will not be published. Required fields are marked *