Breaking News

នាំខ្លួនបុរសជនជាតិចិន០៤នាក់ និងស្ត្រីខ្មែរ០១នាក់ ក្រោយភ្ញាក់ផ្អើលមានបុរសជនជាតិចិនម្នាក់លោតពីលើអគារ

(ខេត្តបាត់ដំបង)៖ បុរសជាជនជាតិចិនចំនួន០៤នាក់ និងស្ត្រីវ័យក្មេងជាជនជាតិខ្មែរ០១នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចុះនាំខ្លួនយកទៅធ្វើការសាកសួរ ក្រោយផ្ទុះការភ្ញាក់ផ្អើលមានបុរសជនជាតិចិនម្នាក់លោតចុះពីលើអគារជាន់ទី០១។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថានៅចំណុចអគារបូរី រំចេកលេខ១៩០ ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង គឺមានជនជាតិចិនប្រមាណចំនួន០៥នាក់ និងស្ត្រីខ្មែរវ័យក្មេងម្នាក់ បានមកជួលស្នាក់នៅទើបតែបានរយៈពេល៤ទៅ៥ថ្ងៃ ហើយនៅយប់កើតហេតុវេលាម៉ោងប្រហែល២រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ លឺសូរមានករណីឈ្លោះប្រកែកគ្នា លុះក្រោយមកក៏ស្រាប់តែមានបុរសជនជាតិចិនម្នាក់បានលោតពីលើអគារជាន់ទី០១មកខាងក្រោមបណ្តាលអោយរងរបួសបែកមុខបែកមាត់ ភ្លាមនោះក៏មានរថយន្តមួយគ្រឿងទំនងម៉ាកអាល់ហ្វា(ALPHA)ពណ៌ខ្មៅមកដឹកចេញភ្លាមៗបាត់ស្រម៉ោលតែម្តង។

ក្រោយទទួលបានព័ត៌មានខាងលើភ្លាម  នៅវេលាម៉ោង០៩និង២០នាទីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញមានទាំងកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលជំនាញបានចុះទៅពិនិត្យសាកសួរ និងបាននាំខ្លួនបុរសជនជាតិចិន០៤នាក់ និងស្ត្រីជនជាតិខ្មែរម្នាក់ រួមជាមួយរថយន្តម៉ាកអាល់ហ្វា(ALPHA)ពណ៌ស០១គ្រឿងទៅកាន់ការិយាល័នគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីសាកសួរពិនិត្យឯកសារចាត់ការតាមនីតិវិធី៕

Check Also

រូបភាពរបស់ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ត្រូវបានជនអនាមិកយកទៅបង្កើតតេឡេក្រាមក្លែងក្លាយ

Leave a Reply

Your email address will not be published. Required fields are marked *