ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងកត់ឆ្នោតខ្មែរនិងឆ្នោតវៀតណាមមួយកន្លែងកំពុងបើកលេងយ៉ាងរលូនយក ឈ្មោះស្ថាប័នកាសែតមកកាងពីមុខដែលស្ថិតនៅតាមបណ្ដោយផ្លូវ១៦៦ស្ទួនកែងផ្លូវ១៣៩ ក្នុងសង្កាត់អូឬស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ(ផ្លូវច្រកចូលជ្រូកខ្វៃផ្សារអូឬស្សីបត់ឆ្វេង) មិនទាន់ឃើញមានអាជ្ញាធរសមត្ថ កិច្ចពាក់ព័ន្ធចុះបង្ក្រាបនៅឡេីយទេ ដែលកំពុងផ្កើន
ប្រសាសន៍សម្តេច នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលដាក់បទបញ្ជាឲ្យបិទល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋាន។
ប្រជាពលរដ្ឋនៅជិតទីតាំងកត់ឆ្នោតវៀតណាមបានឲ្យ ដឹងថាទីតាំងខាងលើនេះគឺប្រជាពលរដ្ឋនៅម្ដុំផ្សារអូឬស្សីនេះអ្នកខ្លះបានចាក់តាមប្រព័ន្ធទូរស័ព្ទឆាតទៅវិញ ទៅមកដោយប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ(យកឈ្មោះ ឆ្នោតខ្មែរដាក់មុខ)ហើយទីតាំងខាងលើនេះចាក់ម្តងៗរាប់មុឺន រៀល មានអ្នកចាញ់អស់ប្រាក់ជាច្រើនមានទាំងក្មេង មានទាំងចាស់ធ្វើឲ្យក្រុមគ្រួសារមានការកង្វល់ជាខ្លាំងដោយសារល្បែងខាងលើ។
ប្រជាពលរដ្ឋសំណូមពរលោកថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករានិងលោកនេត សុីថុនអធិការនៃអធិការនគរបាលខណ្ឌ៧មករា មានចំណាត់ ការចុះបង្ក្រាបនូវល្បែងស៊ីសងខុសច្បាប់ខាងលើនេះខណៈដែលម្ចាស់ទីតាំង កំពុងបើកលេងគគ្រឹកគគ្រេងយ៉ាងរលូនព្រមទាំងអះអាងថាខ្លួនជាអ្នកសារព័ត៌មានខាងកាសែតទៀតផង ដោយមិនខ្លាចញញើតអ្វីបន្តិចសោះឡេីយ។
ប្រជាពលរដ្ឋសង្ឃឹមថាអាជ្ញាធរខ័ណ្ឌនិងមានចំណាត់ ការចុះបង្ក្រាបល្បែងស៊ីសងឆ្នោតវៀតណាមខាងលើមួយនេះ ខណៈកន្លងមកលោកអភិបាលខណ្ឌបានចុះបង្ក្រាបទីតាំងជាច្រើនកន្លែងរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន៕