Breaking News

តុលាការ​សម្រេច​ឃុំខ្លួន​លោក​ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើងទៀន នៅ​ពន្ធនាគារ​ព្រៃ​ស​ បណ្ដោះអាសន្ន​!

ភ្នំពេញ៖ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២៣​នេះ បាន​សម្រេច​ឃុំខ្លួនអនុប្រធាន​គណបក្ស​ភ្លើងទៀន លោក​ថាច់ សេដ្ឋា នៅ​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន ក្រោម​បទ​ចោទ “​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួយ​ដូរ​បាន​”​ឬ​ហៅ​ថា​ករណី​ចេញ​សែក​ស្អុយ​។​​

​គួរបញ្ជាក់​ថា លោក​ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើងទៀន ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ចាប់ខ្លួន នៅ​ល្ងាច​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២៣​នេះ តាម​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោម​បទ​ចោទប្រកាន់ “​ មិន​បំពេញ​កាតព្វកិច្ច​ចំពោះ ឧបករណ៍​អាច​ជួញដូរ​បាន​”​ ។ នេះ​បើ​យោង​តាម​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​៕

Check Also

អ្នកនាំពាក្យនិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលប្រាប់ឲ្យលោកចាងហ្វាងអង្គភាពសារព័ត៌មានកម្ពុជាសម័យតេជោអភិវឌ្ឍន៍ប្រញាប់ចូលមកបំភ្លឺពាក់ព័ន្ធនឹងការផ្សព្វផ្សាយទីតាំងលេងល្បែងស៊ីសងខុសច្បាប់

Leave a Reply

Your email address will not be published. Required fields are marked *