Breaking News

មន្ទីរពេទ្យតេជោសែនកោះធំ នឹងបើកបម្រើសេវាសុខាភិបាលសាធារណៈជាផ្លូវការ ជូនប្រជាពលរដ្ឋក្នុងពេលឆាប់ៗនេះ

ខេត្តកណ្តាល៖​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រ ធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដោយប្រតិភូក្រសួងសុខាភិបាល និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារមន្ទីរពេទ្យ និងការបំពាក់បរិក្ខារវេជ្ជសាស្រ្ត ព្រមទាំងសួរសុខទុក្ខមន្រ្តីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យតេជោសែនកោះធំ។

មន្ទីរពេទ្យនេះមានអគារថ្មីចំនួន០៣ខ្នង មានទំហំសរុបស្មើនឹង ១២.៥៤៤,៤ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០គ្រែ ជាមួយប្រព័ន្ធបច្ចេកវិទ្យា Hospital Information System (HIS) សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗ ដើម្បីបម្រើឱ្យការព្យាបាល។

មន្ទីរពេទ្យ​ នឹងត្រៀមរៀបចំដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ ដែលនឹងផ្តល់សេវាសុខាភិបាលសាធារណៈជូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ។

សូមបញ្ជាក់ថា​ មន្ទីរពេទ្យតេជោសែនកោះធំ មានទីតាំងស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល ដែលត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រមទាំងសប្បុរសជនទាំងក្នុង និងក្រៅស្រុក រួមសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត ដើម្បីបម្រើសុខុមាលភាពប្រជាពលរដ្ឋក្នុងតំបន់៕

Check Also

ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

Leave a Reply

Your email address will not be published. Required fields are marked *