Breaking News

កម្ពុជាស្នើឲ្យតួកគី ជួយគាំទ្រដល់ការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជាទៅកាន់តួកគី និងការភ្ជាប់ជេីងហោះហេីរត្រង់រវាងប្រទេសទាំងពីរ

ភ្នំពេញ៖ តួកគី គឺជាទីផ្សារគោលដៅដ៏សំខាន់ក្នុងតំបន់អឺរ៉ុបរបស់កម្ពុជា ខណៈកម្ពុជាបានស្នើឲ្យតួកគីជួយគាំទ្រដល់ការផ្សព្វផ្សាយសក្ដានុពល ទេសចរណ៍កម្ពុជា ទៅកាន់ប្រទេសតួកគី និងជួយជំរុញទេសចរតួកគីឲ្យមកទស្សនាប្រទេសកម្ពុជាឲ្យ កាន់តែច្រើនឡើងបន្ថែមទៀត ជាពិសេសវិនិយោគិនដែលមានចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា។

ការស្នើបែបនេះរបស់លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី អូគូ កូស៊ី (UlkuKocaele) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគី ប្រចាំកម្ពុជា ដោយផ្ដោតសំខាន់ លើការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ ជាពិសេសពិភាក្សាពីសក្តានុពល និងកាលានុវត្តភាពថ្មីៗ ក្នុងការជំរុញលំហូរទេសចរទៅវិញទៅមកឱ្យកាន់តែប្រសើរឡើង។

បន្ថែមលើនេះ ដោយមើលឃើញពីសក្តានុពលនៃក្រុមហ៊ុនអាកាសចរណ៍តួកគី ហើយពួកគឺគឺជាច្រកទ្វារ ដ៏សំខាន់ទៅកាន់ពិភពលោក​ លោករដ្ឋមន្ត្រី បានស្នើសុំឲ្យ ឯកអគ្គរដ្ឋទូតតួកគី ជួយជំរុញឲ្យមានការហោះហើរត្រង់រវាងកម្ពុជា-តួកគី។

លោករដ្ឋមន្តី ក៏បានចែករំលែកនូវចក្ខុវិស័យថ្មីក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ដោយបង្ហាញអំពីគំនិតផ្តួចផ្តើម យុទ្ធសាស្ត្រ “បង្កើត ៥-BUILD” និង “អភិវឌ្ឍ៣-3Ds” សំដៅប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ ប្រកបដោយភាពរស់រវើក ភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន។

លោកស្រីឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរពីតំបន់ទេសចរណ៍ធម្មជាតិរបស់កម្ពុជា ដូចជា កោះរ៉ុងសន្លឹម និងតំបន់ទេសចរណ៍ធម្មជាតិជាច្រើនទៀត រួមជាមួយម្ហូបអាហារដ៏សម្បូរបែបរបស់កម្ពុជា។ ភាគីទាំងពីរក៏បានពិភាក្សាគ្នាបន្ថែមក្នុងការរៀបចំផែនការសកម្មភាពរួម ក្រោមស្មារតីនៃកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៨។ លោកស្រីឯកអគ្គរដ្ឋទូត បានសន្យាបន្តការគាំទ្រការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា តាមលទ្ធភាព ជាក់ស្តែងទៅតាមសំណើរបស់ក្រសួងទេសចរណ៍។

លោករដ្ឋមន្ត្រី និងលោកស្រីឯកអគ្គរដ្ឋទូត បានសម្តែងនូវរប ការប្ដេជ្ញាចិត្តជំរុញរៀបចំកិច្ចប្រជុំក្រុមការងាររួមស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-តួកគីឲ្យបាន» ឆាប់រហ័ស និងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀត តាមរយៈការនិ លើកកម្ពស់ការសិក្សាស្វែងយល់អំពីវប្បធម៌ អរិយធម៌ ការផ្សព្វផ្សាយ និងការកសាងទំនាក់ទំនងរវាង ប្រជាជន និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ៕

Check Also

ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

Leave a Reply

Your email address will not be published. Required fields are marked *