សៀមរាប៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជា បាន
មានព្រះរាជបន្ទូលថា ប្រាសាទអង្គរវត្តជាសក្ខីភាពនៃការរីកចម្រើនដល់កំពូលនៃវប្បធម៌អរិយធម៌សិល្បៈក្នុងសតវត្សទី១២នៃគ្រិស្តសករាជដែលសកលលោក ចាត់ទុកថាជាអច្ឆរិយវត្ថុផងជាតំណាងនៃការច្នៃប្រឌិតដល់កំពូលនៃមនុស្សជាតិផង ។
ព្រះករុណាព្រះមហាក្សត្រ បានមានព្រះ រាជបន្ទូលនៅក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានហាលខាង
លិចនៃប្រាសាទអង្គរវត្តនៃរមណីយដ្ឋានអង្គរ(សៀមរាបថ្ងៃទី៤ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ) ៕