Breaking News

ល្បែងស៊ីសងប្រភេទឡូតូ 8888 នេះខុសច្បាប់មែន ទីតាំងល្បែងស៊ីសង់ប្រភេទនេះមានច្រើនទីតាំងទៀត និងកំពុងរីកដុះដាលពេញទីតាំងហាងកាហ្វេ និងភោជនីយដ្ឋានមួយចំនួន

 ភ្នំពេញ៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសល្បែង នៃក្រសួងមហាផ្ទៃ បានចុះឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសងប្រភេទឡូតូ តូចធំ នៅក្នុងមូលដ្ឋានខណ្ឌ៧មករា ចំនួន ២ទីតាំង និងឃាត់ខ្លួនមនុស្ស ជាង ១០នាក់។   ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងនៅថ្ងៃទី២៥ ខែមករាឆ្នាំ២០២៤ នៅចំណុចទីតាំង តោះជុំគ្នាការហ្វ នៅតាមបណ្ដោយផ្លូវលេខ២៤២ ក្នុងសង្កាត់បឹងព្រលិត និងមួយទីតាំងទៀតស្ថិតនៅទីតាំងយីហោ ឃ្វីនសាឡន ក្នុងមូលដ្ឋានសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ក្នុងរង្វង់ប្រតិបត្តិការនេះ ដឹកនាំផ្ទាល់ដោយ ព្រះរាជអាជ្ញារង យស វាសនា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។  

យោងតាមប្រភពព័ត៌មានពីមន្ត្រីជំនាញ បានបញ្ចាក់ថា ក្នុងការចុះប្រតិបត្តិការនេះកម្លាំងជំនាញបានចុះចំនួន ២ ទីតាំង ដោយទីតាំងនីមួយៗបានបើកអាជីវកម្មប្រភេទឡូតូតូចធំ 8888 ក៏ប៉ុន្តែមន្ត្រីជំនាញមិនបានបញ្ជាក់ឲ្យស៊ីជម្រៅនោះទេ ថាល្បែងស៊ីសងប្រភេទនេះមានច្បាប់ឬមិនមានច្បាប់អាជីវកម្មនោះឡើយ។  ក្នុងការចុះប្រតិបត្តិការនេះ មហាជនមានចម្ងល់ថា កន្លងមកអាជ្ញាធរបានអះអាងថា ល្បែងស៊ីសងប្រភេទឡូតូតូចធំ 8888នេះមានច្បាប់អាជីវកម្មត្រឹមត្រូវ ដោយមិនឃើញមានការចុះបង្ក្រាបនោះឡើយ ស្រាប់តែ ពេលនេះ មន្ត្រីជំនាញនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសល្បែង នៃក្រសួងមហាផ្ទៃ បានចុះមកបង្ក្រាបចំពោះល្បែងស៊ីសងប្រភេទឡូតូ 8888នេះ។   មហាជនបានលើកឡើងទៀតថា បើល្បែងស៊ីសងប្រភេទឡូតូ 8888នេះខុសច្បាប់មែន ទីតាំងល្បែងស៊ីសង់ប្រភេទនេះមានច្រើនទីតាំងទៀត និងកំពុងរីកដុះដាលពេញទីតាំងហាងកាហ្វេ និងភោជនីយដ្ឋានមួយចំនួន ស្ទើរគ្រប់ទីកន្លែង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរអាជ្ញាធរ និងកងកម្លាំងខេត្តសៀមរាប បំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាជន

Leave a Reply

Your email address will not be published. Required fields are marked *