Breaking News

ឯកអគ្គរដ្ឋទូត និងតំណាងអចិន្ត្រៃយ៍ប្រទេសឡាវប្រចាំនៅUN ថ្លែងថា ឡាវត្រៀមខ្លួននិងពិចារណាលើសំណើររបស់កម្ពុជា ពាក់ព័ន្ធនឹងការចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ារបស់ឡាវ

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូត និងតំណាងអចិន្ត្រៃយ៍ប្រទេសឡាវប្រចាំនៅអង្គការសហប្រជាជាតិថ្លែងប្រាប់ថា ទោះបីឡាវមិនមែនជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ប៉ុន្តែឡាវបានចូលរួមគាំទ្រការអនុវត្តបទដ្ឋាននិងសកម្មភាពនានារបស់អនុសញ្ញា ហើយក៏បានត្រៀមខ្លួនជាស្រេចក្នុងការចូលរួមកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ដែលនឹងប្រព្រឹត្តទៅនៅព្រះរាជាណាចក្រកម្ពុជា នៅពេលដ៏ខ្លីខាងមុខនេះ ព្រមទាំងពិចារណាលើសំណើររបស់កម្ពុជា ពាក់ព័ន្ធនឹងការចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ារបស់ឡាវ ផងដែរ។

ការថ្លែងប្រាប់យ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំទ្វេភាគី រវាងឯកឧត្តមបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុ សញ្ញាអូតាវ៉ាឆ្នាំ២០២៤ ជាមួយឯកឧត្តម Latsamy Keomany ឯកអគ្គរដ្ឋទូត និងតំណាងអចិន្ត្រៃយ៍ប្រទេសឡាវ ប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងគោលបំណងស្នើដល់ភាគីឡាវពិចារណាចូលរួមគាំទ្រ និងចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ានាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នេះនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ក្នុងជំនួបប្រជុំនេះ ឯកឧត្តមបណ្ឌិត លី ធុជ បានកោត សរសើរចំពោះសមិទ្ធផលរបស់ឡាវក្នុងសកម្មភាពបោសសម្អាតគ្រាប់បែកចង្កោម និងកោតសរសើរដល់សហគមន៍អន្តរជាតិ ដែលបានគាំទ្រដល់សកម្មភាពបោសគ្រាប់បែកចង្កោមរបស់ឡាវ ហើយ ឯកឧត្តម ក៏បានជម្រាបជូនដល់ភាគីឡាវផងដែរថា កម្ពុជាក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានខិតខំស្វែងរកកិច្ចសហ ប្រតិបត្តិការ និងជំនួយពីដៃគូអភិវឌ្ឍន៍ និងម្ចាស់ជំនួយនានា ដើម្បីគាំទ្រដល់សកម្មភាពបោសសម្អាតមីនរបស់ប្រទេសឡាវ។ ជាមួយគ្នានេះ ឯកឧត្តម បានស្នើឱ្យភាគីឡាវពិចារណាចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា ហើយកម្ពុជានឹងប្តេជ្ញាគាំទ្រដល់ភាគីឡាវឱ្យអស់ពីលទ្ធភាព ក្នុងការបោសសម្អាតមីន និងអនុវត្តតាមបទដ្ឋានរបស់អនុសញ្ញាអូតាវ៉ា។

ជាការឆ្លើយតប ឯកឧត្តម Latsamy Keomany បានអបអរសាទរដល់កម្ពុជាដែលទទួលបានការជ្រើសតាំងជាប្រធាន និងម្ចាស់ផ្ទះកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា និងកោតសរសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាប្រធាន។ ដោយឯកឧត្តម Latsamy Keomany បានមានប្រសាសន៍ថា ទោះបីឡាវមិនមែនជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ឡាវបានចូលរួមគាំទ្រការអនុវត្តបទដ្ឋាន និងសកម្មភាពនានារបស់អនុសញ្ញា ហើយឡាវក៏បានត្រៀមខ្លួនជាស្រេចក្នុងការចូលរួមកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ដែលនឹងប្រព្រឹត្តទៅនៅព្រះរាជាណាចក្រកម្ពុជា នៅពេលដ៏ខ្លីខាងមុខនេះ ហើយឡាវនឹងពិចារណាលើសំណើររបស់កម្ពុជា ពាក់ព័ន្ធនឹងការចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ារបស់ឡាវ៕ដោយ៖ សិរី នាគ

Check Also

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈប្រចាំការ និងជាប្រធានផ្នែកក្រៅប្រទេសនៃយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ និងពិធីសំណេះសំណាលជាមួយក្រុមជំនួយការផ្នែកក្រៅប្រទេសនៃយុវជនគណបក្សថ្នាក់កណ្តាល

Leave a Reply

Your email address will not be published. Required fields are marked *