Breaking News

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារាចរស្តីពី វិធានការអប់រំ បង្ការ និងពន្លត់អគ្គិភ័យនៅតាមសហគ្រាស គ្រឹះស្ថាន ក្នុងវិស័យកម្មន្តសាល និងឧស្សាហកម្មទេសចរណ៍

រាជរដ្ឋាភិបាល សង្កេតឃើញថា ក្នុងឆ្នាំកន្លងទៅ ករណីអគ្គិភ័យមានការកើនឡើងគួរឱ្យព្រួយបារម្ភ ជាពិសេសនៅ តាមសហគ្រាស គ្រឹះស្ថានក្នុងវិស័យកម្មន្តសាលនិងឧស្សាហកម្មទេសចរណ៍ ដែលបានបណ្តាលឱ្យប៉ះពាល់ដល់ អាយុជីវិត ទ្រព្យសម្បត្តិ បរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងដំណើរការអាជីវកម្ម។ 

មូលហេតុចម្បងៗនៃគ្រោះអគ្គិភ័យមានជាអាទិ៍ ការឆ្លងចរន្តអគ្គិសនី ការធ្វេសប្រហែសក្នុងការអនុវត្តវិធានការចាំបាច់ស្តីពីសុវត្ថិភាពអគ្គិភ័យ ជាពិសេសវិធានការត្រួតពិនិត្យការប្រើប្រាស់ឧបករណ៍សម្រាប់តភ្ជាប់បណ្តាញ ចរន្តអគ្គិសនី និងសម្ភារដំណើរការដោយចរន្តអគ្គិសនីផ្សេងៗ៕

Check Also

កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន កសិកម្ម ថាមពល និងទេសចរណ៍

Leave a Reply

Your email address will not be published. Required fields are marked *