ភ្នំពេញ៖ ពេលនេះបានជួបដោយផ្ទាល់ហើយ ជួបម្ចាស់ឱសថបូរាណខ្មែរសញ្ញាដើមអង្គាបុស្ប ដែលល្បី តៗគ្នាជាង៣០ឆ្នាំ ពូកែព្យាបាលលើជម្ងឺ ឬសដូងបាត ជាជម្ងឺកាចសាហាវមួយលាក់មុខ ងាយនឹងធ្លាក់ខ្លួនឈឺដោយមិនដឹងខ្លួន ហើយបើមិនខំព្យាយាមព្យាបាលនោះទេ គឺនឹងប្រឈមនឹងការកើតមហារីកនាពេលអនាគត។
ឱសថបូរាណខ្មែរសញ្ញាដើមអង្គាបុស្ប ត្រូវបានបង្កើតឡើងដោយដោយកូនខ្មែរតពីជំនាន់ដូនតា ផ្សំឡើងពីរុក្ខជាតិសុទ្ធ១០០% ដោយមានការទទួលស្គាល់ពីច្បាប់ជាតិត្រឹមត្រូវ ដែលពូកែនិងមានប្រសិទ្ធភាពល្អបំផុត ជួយបំបាត់រាល់បញ្ហាជម្ងឺឬសដូងបាត ទំាងកម្រិតទាបនិងកម្រិតធ្ងន់ ហើយមានអ្នកជម្ងឺរាប់ម៉ឺននាក់នៅកម្ពុជាហើយបានព្យាបាលដោយជោគជ័យឱ្យមានសុខភាពល្អប្រសើរឡើងវិញ។
ល្បីពីមាត់មួយទៅមាត់មួយ រយៈពេលជាង៣០ឆ្នាំមកហើយ ពេលនេះ ម្ចាស់ឱសថបូរាណខ្មែរសញ្ញាដើមអង្គាបុស្ប ពូកែព្យាបាល ជម្ងឺឬសដូងបាត គឺលោកគ្រូ វ៉ែន ស៊ីនួន បានធ្វើការផ្តល់កិច្ចសំភាសន៍និយាយប្រវត្តិរបស់ខ្លួននិងស្នាដៃរបស់លោកតាំងពីឆ្នាំ១៩៩២មក ហើយលោកគ្រូមិនត្រឹមតែជា បុគ្គលមានសមត្ថភាពពូកែរនោះទេ បច្ចុប្បន្ននេះលោកគ្រូក៏ជាប្រធានសមាគមគ្រូឱសថបូរាណកម្ពុជា ដែលដឹកនាំនិងបង្រៀនកូនខ្មែររាប់រយនាក់ផងដែរ៕SRN