Breaking News

ពលរដ្ឋទីទាល់ក្រ២គ្រួសារទទួលអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លារបស់ឧត្តមសេនីយ៍ទោ ឡោម៉េង ហួត និងលោកជំទាវ

ខេត្តព្រៃវែង៖ ពលរដ្ឋទីទាល់ក្រ២គ្រួសារទទួលអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លារបស់ឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត អនុប្រធាននាយកដ្ឋានចរាចរណ៍សណ្តាប់សាធារណៈនៃក្រសួងមហាផ្ទៃនិងលោកជំទាវ  តាមរយះលោកតុង សីហា នាយកសារព័ត៌មាន CSN daily នឹងក្រុមការងារ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤  ស្ថិតនៅភូមិគោក ឃុំរំចេក ស្រុកព្រះស្តេច , ខេត្តព្រៃវែង  ។ លោកតុង សីហា នាយកសារព័ត៌មាន CSN daily តំណាងលោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត នឹងលោកជំទាវបានឲ្យដឹងថា តាមរយះលោកសិរី នាគ នាយកសារព័ត៌មាន SRN TV Online Cambodia ដែលមើលឃើញពីការលំបាកនឹងខ្វះខាតរបស់ពលរដ្ឋ២គ្រួសារទើបលោកបានស្នើរសុំជំនួយពីឯកឧត្តមនឹងលោកជំទាវដើម្បីយកមកចែកជូនដល់លំនៅឋាន។ លោកតុង សីហា នាយកសារព័ត៌មាន CSN daily បានបន្តឲ្យដឹងថា,នេះមិនមែនជាលើក១នោះទេដែលឯកឧត្តមនឹងលោកជំទាវតែងតែផ្តល់នូវសម្ភារៈផ្ទាល់ខ្លួនមានដូចជា,អង្ករ ,មី,ទឹកស៉ីអ៉ីវ,ត្រីខ,សៀវភៅ,អាវយឺត,នឹងថវិកាមួយចំនួនទៀតផង ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋតាមបណ្តាខេត្តក្រុងដែលមានជីវភាពខ្វះខាតក្រីក្រគ្មានទីពឹង។ជាក់ស្តែងលោកយាយឈ្មោះសុឹម ណាត អាយុជាង៥៦ឆ្នាំរស់នៅជាមួយកូនរួមទាំងចៅដែល ជួបការលំបាកទីទាល់ក្រខ្វះខាត ,នឹងបងស្រីឈ្មោះ ទួន ណាន អាយុជាង៤១ឆ្នាំ រស់នៅជាមួយម្តាយចាស់ហើយចិញ្ចឹមកូនប្រុសស្រីក្នុងបន្ទុកក្រោមដំបូលផ្ទះធ្លុះធាយខ្វះខាតខ្លាំងស្ថិតនៅ(ភូមិគោក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង បានទទួលអំណោយដ៏ថ្លៃថ្លារបស់ឧត្តមសេនីយ៍ទោឡោ ម៉េងហួត និង លោកជំទាវ ក្នុងមួយគ្រួសារទទួលបានអង្ករ៣ការ៉ុង,មី៣កេះ,ទឹកស៉ីអ៉ីវ៦ដប,ត្រីខ៣០កំប៉ុង,សៀវភៅសរសេ៥ក្បាល,អាវយឺតចំនួន២នឹងថវិការមួយចំនួន។ លោកយាយ សុឹម ណាត នឹងបងស្រី តូច ម៉ាប ព្រមទាំងលោកមេភូមិក៏បានលើកម្រាមដៃដប់គោរពសំពះអរគុណដល់ឧត្តមសេនីយ៍ទោឡោ ម៉េងហួត និង លោកជំទាវ ដែលបានផ្តល់អំណោយទាំងនេះមកដល់ពួកគាត់ដែលកំពុងតែជួបការខ្វះខាតនឹងសូមគោរពជូនពរឯកឧត្តមនឹងលោកជំទាវព្រមទាំងក្រុមគ្រួសារសូមមានសុខភាពល្អទទួលជោគជ័យគ្រប់ភារកិច្ច។

សូមបញ្ជាក់ថា ជានិច្ចជាកាលឧត្តមសេនីយ៍ទោឡោម៉េងហួតនិងលោកជំទាវ ប្រកបដោយទឹកចិត្តសប្បុរស តែងតែ ចែកជូនអំណោយ សំពត់ អាវសាវស្បៃ ថវិកា សម្ភារៈសិក្សា កសាងសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ជួយដល់ពលរដ្ឋក្រីក្រ តាស៊ីក្លូម៉ូតូឌុប មានជីវភាពខ្វះខាត ស្ទើរគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា៕SRN

Check Also

សម្ដេចធិបតីជូនចំពោះប្អូនស្រី កន្និដ្ឋា (The Kanitha Show)!

Leave a Reply

Your email address will not be published. Required fields are marked *