Breaking News

ពុទ្ធោអើយ! កម្មករសំណង់៥នាក់ បានស្លាប់ ក្រោយដាច់កន្រ្តកយោងពីជាន់ទី៤ នៃអគារ Olympia city ជាប់របងស្តាតអូឡាំពិក ខណ្ឌ៧មករា

ភ្នំពេញ៖ កម្មករសំណង់៥នាក់ បានស្លាប់ ក្រោយដាច់កន្រ្តកយោងពីជាន់ទី៤ នៃអគារ Olympia city ជាប់របងស្តាតអូឡាំពិក ខណ្ឌ៧មករា នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ពុំទាន់មានរបាយការណ៍ណាមួយពី សមត្ថកិច្ច អាជ្ញាធរនៅឡើយទេ នាព្រលប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ដដែលនេះ ថាតើបណ្តាលមកពីមូលហេតុអ្វី ? ហើយសពជនរងគ្រោះមានអត្តសញ្ញាណអ្វីខ្លះ? យោងតាមប្រភពពីជាមួយអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» គាត់បានខលទៅលោក ថេង សុីថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា នាព្រលប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានប្រាប់ថា ៖ ក្នុងករណីនេះ ខ្ញុំមិនទាន់ទទួលបានរបាយការណ៍គ្រប់ជ្រុងជ្រោយនៅឡើយ ខណៈមានភារកិច្ចប្រជុំទើបចប់។ លោកបន្តថា ៖ ចាំមើលខ្ញុំសួរនាំសិក្សាឱ្យច្បាស់ពីរបាយការណ៍សមត្ថកិច្ច ។

សូមជម្រាបថា សង្ឃឹមថាគ្រួសារជនរងគ្រោះទាំង៥នាក់ នឹងទទួលបានសំណងច្រើន ពីម្ចាស់អគារ ដើម្បីយកទៅធ្វើបុណ្យ និងផ្គត់ផ្គង់ជីវភាពអ្នកដែលនៅរស់ ក្រោយបាត់បង់បង្គោលគ្រួសារទៅហើយនោះ។

ដោយឡែក លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទូរស័ព្ទចូលគ្មានអ្នកទទួល នាព្រលប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ដូច្នេះមិនអាចទាក់ទងការបំភ្លឺបាន ។ ចំណែកម្ចាស់អគារ Olympia city ជាប់របងស្តាតអូឡាំពិក ខណ្ឌ៧មករា គ្មានលេខទូរស័ព្ទទាក់ទងបានឡើយ ។

អង្គភាពយើងនឹងរងចាំធ្វើការបកស្រាយដើម្បីឲ្យដឹងកាន់តែច្បាស់នៅក្នុងរឿងនេះ៕SRN

Check Also

សម្តេចបវរធិបតី និងនាយករដ្ឋនូវ៉ែលសេឡង់បង្ហាញឆន្ទះបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការកសាងធនធានមនុស្ស តាមរយៈការបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវ៉ែលសេឡង់

Leave a Reply

Your email address will not be published. Required fields are marked *