Breaking News

តំណាងអយ្យការ សម្រេចចោទប្រកាន់ក្រុមក្មេងទំនើង ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានបញ្ជាក់តំណាងអយ្យការសម្រេចចោទប្រកាន់លើ ជនសង្ស័យឈ្មោះ រ៉ា យូ ភេទប្រុស អាយុ១៨ឆ្នាំ និងបក្ខពួក ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើ ឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចគល់ស្ពានកោះនរា ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ បទល្មើសដែលមាន បញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២១៨ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។

សូមរំលឹកថា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បាន បញ្ជូនសំណុំរឿងពាក់ព័ន្ធករណី ក្មេងទំនើងមួយក្រុម មានគ្នាចំនួន ០៦នាក់ ប្រើប្រាស់កាំបិតតាំងតោ ដេញកាប់ ជនរងគ្រោះ និងវាយទៅលើម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យបែកកុងទ័រខាងមុខចំនួន ០៤គ្រឿង នៅចំណុចគល់ ស្ពានកោះនរា ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ ២០២៤ ដោយក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ រ៉ាយូ ភេទប្រុស អាយុ១៨ឆ្នាំ រួម ទាំងបានដកហូតកាំបិតប៉័ងតោចំនួន ០១ដើម។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។

បច្ចុប្បន្នក្រុមជនត្រូវចោទ ជាក្មេងទំនើងទាំងនេះ ត្រូវបានបញ្ជូនទៅកាន់ដំណាក់កាលចៅក្រមស៊ើបសួរបន្តអាចនឹងឃុំខ្លួននៅពន្ធនាគារជាបណ្ដោះអាសន្ន៕SRN

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

Leave a Reply

Your email address will not be published. Required fields are marked *