ខេត្តព្រះសីហន៖ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ អំពីការពារសន្តិសុខ សុវត្តិភាពសង្គម និងការបង្ក្រាបក្រុមក្មេងទំនេីង ល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសការចែកចាយ ជួញដូរ រក្សាទុក និងប្រេីប្រាស់គ្រឿងញៀនដោយខុសច្បាប់ នៅថ្ងៃទី១៣ខែមករាឆ្នាំ២០២៥កន្លងទៅនេះកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សីលា និងកម្លាំងប៉ុស្តិ៍រដ្ឋបាល ដឹកនាំបញ្ជារផ្ទាល់ដោយលោក វរសេនីយ៍ទោ ដូង វណ្ឌី អធិការនគរបាលស្រុក ចុះធ្វេីការពន្លាតដែនសមត្ថកិច្ចសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដឹកនាំដោយលោក វរសេនីយ៍ទោ ដូង វណ្ណា អធិការនគរបាលស្រុកស្រែអំបិល ចុះបង្ក្រាបករណី ជួញដូរ រក្សាទុក និងប្រេីប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅតំបន់សេដ្ឋកិច្ចពិសេសចេជាង ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។
ធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ប្រុស ដកហូតវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ២១ កញ្ចប់,ថ្នាំគ្រាប់ពណ៌ផ្កាឈូកសង្ស័យជាសារធាតុញៀនចំនួន ០៥គ្រាប់,ជញ្ជីងអេឡិចត្រូនិចចំនួន ០២គ្រឿង,
ទូរស័ព្ទដៃចំនួន ០៨គ្រឿង,ដាវសាម៉ូរ៉ៃចំនួន ០១ដេីម,សម្ភារៈវេចខ្ចប់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង០៨នាក់រួមទាំងវត្ថុតាងត្រូវបានផ្នែកជំនាញកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដេីម្បីបន្តនិតិវិធី។
ការផលិត ចរាចរ រក្សាទុក ជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនជាអំពើខុសច្បាប់៕ដោយ៖ ចៅ ឆេះ