Breaking News

អ្នកនាំពាក្យក្រសួង​សាធារណការ​៖​ ជនណាដែលចរាចរយានជំនិះ ឬលិខិតអនុញ្ញាតផ្សេងៗក្លែងក្លាយ ត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៦៣០​ នៃក្រមព្រហ្មទណ្ឌ

ភ្នំពេញ​៖​ លោក​ ផន​ រឹម​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹករសៀលថ្ងៃពុធទី០៨​ ខែមករា​ ឆ្នាំ​២០២៥​នេះ​ បានឱ្យដឹងថា​ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ មានការផ្សព្វផ្សាយ និងចែកចាយព័ត៌មានតៗគ្នាលើករណីម្ចាស់រថយន្តប្រទះឃើញ និងប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ករណីជនក្លែងប្រើប្រាស់ផ្លាកលេខខុសច្បាប់នៅលើដងផ្លូវ ដោយសមត្ថកិច្ចកំពុងមានវិធានការ។

លោកអ្នកនាំពាក្យរូបនេះ​ បានបញ្ជាក់ថា​ ករណីនេះ លោកសូមជម្រាបជូនបណ្តាញព័ត៌មាន និងសាធារណជនមេត្តាជ្រាបថា ម្ចាស់យានយន្តពាក់ផ្លាកលេខភ្នំពេញ 2BW-2335(ម្ចាស់ស្របច្បាប់) បានដាក់បណ្តឹងទៅប៉ុស្តិ៍នគរបាលទឹកល្អក់ទី១ កាលពីថ្ងៃទី១២/៦/២០២៤ ដើម្បីសុំអន្តរាគមន៍ករណីបាត់ស្លាកលេខ និងបានយកពាក្យបណ្តឹងនោះ មកស្នើសុំទុតិយតាផ្លាកលេខថ្មី កាលពីថ្ងៃទី១៦/៦ /២០២៤។

បន្ថែមពីនេះ​ លោកអ្នកនាំពាក្យ​ បានសង្កត់ធ្ងន់ថា​ ជនណាដែលចរាចរយានជំនិះ ដោយប្រើប្រាស់បណ្ណបើកបរ បណ្ណសម្គាល់យានជំនិះ ផ្លាកលេខសម្គាល់យានជំនិះ ឬលិខិតអនុញ្ញាតផ្សេងៗដោយដឹងថាជាឯកសារឬវត្ថុក្លែងក្លាយ ត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៦៣០(បទប្រើប្រាស់ឯកសារសាធារណៈក្លែង)នៃក្រមព្រហ្មទណ្ឌ៕SRN

Check Also

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការឃាត់ខ្លួនឃាតករបាញ់សម្លាប់លោក លឹម គឹមយ៉ា នៅខេត្តជាប់ព្រំដែនប្រទេសកម្ពុជា និងត្រៀមបញ្ជូនជនសង្ស័យរូបនេះ ទៅឱ្យសមត្ថកិច្ចថៃចាត់ការទៅតាមនីតិវិធីច្បាប់

Leave a Reply

Your email address will not be published. Required fields are marked *