Breaking News

ក្រុមក្មេងទំនើងដែលប្រព្រឹត្តបទល្មើសទាក់ទងករណីហិង្សា និងធ្វើឱ្យខួចខាតដោយចេតនា​មានស្ថានទម្ងន់ទោស​ ត្រូវបានផ្ដន្ទាទោសម្នាក់ៗដាក់ពន្ធនាគាររយៈពេល ១៨ខែ

ភ្នំពេញ​៖​ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី​០៨​ ខែមករា​ ឆ្នាំ​២០២៥​ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការប្រកាសសាលក្រមក្នុងសំណុំរឿង​ពាក់ព័ន្ធ​បទល្មើស​ ដែលបង្កឡើងដោយក្រុមក្មេងទំនើង​ចំនួន​ ៤​ នាក់ ប្រព្រឹត្តនៅសង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ

ក្រុមក្មេងទំនើងដែលប្រព្រឹត្តបទល្មើសទាក់ទងករណីហិង្សា និងធ្វើឱ្យខួចខាតដោយចេតនា​ មានស្ថានទម្ងន់ទោស​ ត្រូវបានផ្ដន្ទាទោសម្នាក់ៗដាក់ពន្ធនាគាររយៈពេល ១៨ ខែ។

អ្នកនាំពាក្យ​សាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ កាលពី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤​ បានបើកសវនាការជំនុំជម្រះលើ សំណុំរឿងព្រហ្មទណ្ឌលេខ ៦០០៧ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។

ក្រោយពីបានធ្វើកិច្ចពិភាក្សាដេញដោលលើ ជនជាប់ចោទ ភាគីពាក់ព័ន្ឋ និងបានពិនិត្យភស្តុតាង អង្គហេតុ និងអង្គច្បាប់ ក្រុមប្រឹក្សាជំនុំជម្រះបានប្រកាស នូវសាលក្រមព្រហ្មទណ្ឌលេខ ០៦ ក្រ១១ «ន» នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ដោយបានសម្រេចផ្តន្ទាទោស លើជនជាប់ចោទចំនួន ៤នាក់ គឺ ១.ឈ្មោះ រ៉ុម វុដ្ឋា ភេទប្រុស អាយុ ១៦ឆ្នាំ ដាក់ទោសពន្ធនាគារកំណត់រយៈពេល ០១ (មួយ) ឆ្នាំ ២.ឈ្មោះ ឌី ប៊ុនណា ភេទប្រុស អាយុ ១៧ឆ្នាំ ៣.ឈ្មោះ រាំ ពិសិដ្ឋ ភេទប្រុស អាយុ ១៧ឆ្នាំ និង ៤.ឈ្មោះ ធី គីមហេង ភេទប្រុស អាយុ ១៧ឆ្នាំ ដាក់ទោសពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល ១៨ (ដប់ប្រាំបី) ខែ ពីបទ ហិង្សា និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិទ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាម មាត្រា ២១៨ មាត្រា ៤១០ និងមាត្រា ៤១១ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

ចំពោះសកម្មភាពរបស់ក្មេងទំនើង ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខសាន្ត របស់ប្រជាពលរដ្ឋ តុលាការបាន និងកំពុងបន្តអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងតឹងរឹង៕

Check Also

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការឃាត់ខ្លួនឃាតករបាញ់សម្លាប់លោក លឹម គឹមយ៉ា នៅខេត្តជាប់ព្រំដែនប្រទេសកម្ពុជា និងត្រៀមបញ្ជូនជនសង្ស័យរូបនេះ ទៅឱ្យសមត្ថកិច្ចថៃចាត់ការទៅតាមនីតិវិធីច្បាប់

Leave a Reply

Your email address will not be published. Required fields are marked *