Breaking News

រថយន្តកូរ៉េដឹកមាន់បើកលឿនផ្ទុះកង់មុខរេចង្កូតឡើងខឿនទៅបុកបង្គោលភ្លើងបាក់មួយដើម

ភ្នំពេញ៖បុរសម្នាក់រួមដំណើរជាមួយនិងព្រូម្នាក់ទៀតបានបើករថយន្តកូរ៉េដឹកមានមួយគ្រឿងក្នុងល្បឿនលឿនក៏ផ្ទះកង់មុខរេចង្កូតឡើងខឿនទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើមសំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ស្ថិតនៅតាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 

បើយោងតាមការបញ្ជាក់ពីពលរដ្ឋនៅកន្លឬកើតហេតុបានប្រាប់អោយដឹងថាមុនកើតហេតុគេបានឃើញបុរសម្នាក់រួមដំណើរជាមួយនិងព្រូបានបើករថយន្តកូរ៉េដឹកមាន់មួយគ្រឿងពណ៌សពាក់ផ្លាកលេខ កំពង់ចាម3B-2436 បើកបរតាមបណ្តោយផ្លូវមហាវិថីវិមានឈ្នះឈ្នះ ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានផ្ទុះកង់មុខចំហៀងខាងស្តាំបណ្តាលអោយរេចង្កូតឡើងខឿនទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវយ៉ាងពេញទំហឹងបណ្តាលអោយបាក់មួយដើមចំណែករថយន្តបង្កវិញតងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងផ្នែកជំនាញចរាចរណ៍ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុងអោយចុះមកវាស់វែងយករថយន្តស្ទូចមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ៕

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *