Breaking News

អភិបាលខេត្តចំនួន៦ ទទួលបានប័ណ្ណសរសើរ និងរង្វាន់គ្មាន«គ្រោះថ្នាក់ចរាចរណ៍»ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ៖ អភិបាលខេត្តចំនួន៦ នៅថ្ងៃទី២៩មេសានេះ​ បានទទួលប័ណ្ណសរសើរ និងរង្វាន់ពី សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្រោយទទួលបានវាយតម្លៃថា មានអត្រាគ្រោះថ្នាក់ចរាចរណ៍សូន្យ ឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ខេត្តទាំង៦ដែលទទួលបានរង្វាន់នោះមាន, ព្រៃវែង, កោះកុង, កំពង់ឆ្នាំង, ប៉ៃលិន, ត្បូងឃ្មុំ ,និង មណ្ឌលគិរី នឹងទទួលបានការ ផ្តល់លិខិតសរសើរមួយ ដែលនឹងមកទទួលផ្ទាល់ពីសម្តេចនាយករដ្ឋមន្ត្រី ថវិកាចំនួន ២០០លានរៀល និង ភេសជ្ជៈ ចំនួន ១ពាន់កេស។

គួរបញ្ជាក់ថា ការប្រកាសកន្លងទៅរបស់សម្តេចនាយករដ្ឋមន្ត្រី ក្នុងការប្រគល់រង្វាន់ជូនរាជធានី-ខេត្តណាដែលគ្មានគ្រោះថ្នាក់ចរាចរណ៍នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ខ្មែរ ក្នុងគោលបំណងសំខាន់នោះ គឺមិនចង់ឃើញមានគ្រោះថ្នាក់ចរាចរណ៍ និងជំរុញការប្រុងប្រយ័ត្ន ព្រមទាំងគោរពច្បាប់ចរាចរណ៍៕SRN

Check Also

បុរស់ម្នាក់ត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួនពីបទរំលោភសេពសន្ទវៈ

Leave a Reply

Your email address will not be published. Required fields are marked *