Breaking News

រដ្ឋបាលខេត្តបន្ទាយមានជ័យ៖ សារព័ត៌មាន The Cambodia Daily ចុះផ្សាយមួលបង្កាច់និងគ្មានក្រមសីលធម៌វិជ្ជាជីវៈ

ខេត្តបន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ម្សិលមុិញ បានចេញសេចក្តីប្រកាសព័ត៌មានបដិសេធយ៉ាងដាច់អហង្ការចំពោះការចុះផ្សាយរបស់ឌឹខេមបូឌាដេលី (The Cambodia Daily) ក្រោមចំណងជើងថា “លោក ហ៊ុន ម៉ាណែត ទទួលបានកាដូជាដី៤០០ហិកតា ពីលោក ហេង សួរ នៅក្នុងខេត្តបន្ទាយមានជ័យ” ហើយអះអាងថា ពុំមានករណីដូចការផ្សាយនោះឡើយ។

យោងតាមសេចក្តីប្រកាសព័ត៌មានដដែលនោះ បានឱ្យដឹងថា ការផ្សាយនេះ គឺជាការប្រឌិតនូវព័ត៌មានមិនពិតដែលធ្វើឱ្យមានការយល់ច្រឡំ មួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រមុខរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនេះជាទង្វើគ្មានវិជ្ជាជីវៈ គ្មានក្រមសីលធម៌សារព័ត៌មាន និងគ្មានការទទួលខុសត្រូវ។

ការផ្សព្វផ្សាយព័ត៌មានដែលគ្មានការពិត និងបំផ្លើសរបៀបនេះ ដើម្បីយកមកធ្វើជាឈ្នាន់បិទបាំង សកម្មភាពនយោបាយជ្រុលនិយម លាបពណ៌ និងវាយប្រហារមកលើប្រមុខរាជដ្ឋាភិបាលកម្ពុជា ដើម្បី លាភសក្ការៈរបស់ខ្លួនតែប៉ណ្ណោះ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ជ្រាប ជាព័ត៌មាន និងកុំចែកចាយបន្តចំពោះអត្តបទព័ត៌មានដែលគ្មានការពិតនិងគ្មានវិជ្ជាជីវៈខាងលើនេះ៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *