Breaking News

បុរស់ម្នាក់ត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួនពីបទរំលោភសេពសន្ទវៈ

កំពង់ឆ្នាំង៖ បុរស់ម្នាក់ត្រូវបានកម្លាំងអាវុធហត្ថក្រុងកំពង់ឆ្នាំង ចាប់ខ្លួនពីបទរំលោភសេពសន្ទវៈ ទៅលើយុវតីរងគ្រោះវ័យ១៦ឆ្នាំ។ នេះបើយោងតាមការផ្សព្វផ្សាយ នៅលើផេក​ផ្លូវការមូលដ្ឋានអាវុធហត្ថលក្រុងកំពង់ឆ្នាំង ។

ជនសង្ស័យឈ្មោះ ដួងច័ន្ទ រតនៈ ភេទប្រុស អាយុ៣១ រស់នៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ជននេះត្រូវកម្លាំងអាវុធហត្ថក្រុងកំពង់ឆ្នាំង ដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ឹម លីអ៊ីម មេបញ្ជាការអាវុធហត្ថក្រុងកំពង់ឆ្នាំង ចុះទៅឃាត់ខ្លួនកាលពីវេលាម៉ោង១៧ និង២០នាទីល្ងាច ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ។

ប្រភពបានឲ្យដឹងថា ជនរងគ្រោះមានទីលំនៅក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងត្រូវបានជនសង្ស័យ ឆាតហៅឲ្យទៅលេងផ្ទះរបស់ខ្លួន នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ហើយបានធ្វើសកម្មភាពចាប់រំលោភបានសម្រេចតែម្តង ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង កំពុងអនុវត្តតាមនីតិវីធី៕SRN

 

Check Also

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បញ្ជាក់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្ស ៣នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

Leave a Reply

Your email address will not be published. Required fields are marked *