Breaking News

ចាប់ខ្លួនក្មេងទំនើង១៤នាក់ នៅស្រុកពួក ក្រោយដេញកាប់បុរសម្នាក់របួសធ្ងន់

សៀមរាប៖ ក្មេងទំនើងប្រុសស្រី ១៤នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយពីដេញកាប់បុរសជាកម្មករម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ នៅវេលម៉ោង ២០:៣០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវកៅស៊ូ ភូមិតាជេត ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។

នេះបើយោងតាមការឱ្យដឹងពី នគរបាលស្រុកពួក បានឲ្យដឹងថា ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនេះ បង្កឡើងដោយក្រុមជនសង្ស័យមានគ្នាប្រហែល ១៥ ទៅ ២០នាក់ ជិះម៉ូតូប្រហែល ១០គ្រឿង ដេញតាមជនរងគ្រោះ ពីចំណុចគល់ស្ពានJPA ដល់ចំណុចកើតហេតុ ជនរងគ្រោះបានដួលម៉ូតូ បណ្តាលឱ្យបាក់ជើង រួចហើយជនសង្ស័យ ក៏បានកាប់ទៅលើជនរងគ្រោះបន្តែមចំបាតជើងខាងស្តាំ បណ្ដាលឱ្យរយ៉ាស់។

សមត្ថកិច្ចបន្តថា ជនរងគ្រោះឈ្មោះ រុន សំរេច ភេទប្រុស អាយុ ១៨ឆ្នាំ ជាកម្មករលក់ទឹកកក ក្នុងក្រុងសៀមរាប មានទីលំនៅភូមិកំភេម ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។ ក្រោយកើតហេតុ កម្លាំងកម្លាំងកងរាជអាវុធហត្ថ នគរបាល ប្រជាការពារ បានចេញស្ទាក់តាមផ្លូវសំខាន់ៗ ក៏ប្រទះឃើញក្មេងទំនើងមួយក្រុម ចេញពីភូមិសាស្រ្តទឹកដី សង្កាតក្របីរៀល ចូលមកទឹកដីស្រុកពួក ដោយឃើញមានកាន់កាំបិតផង កម្លាំងសមត្ថកិច្ចបានសហការណ៍គ្នាស្ទាក់ឃាត់បាន នៅវេលាម៉ោង ១យប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ចំណុចភូមិសាស្រ្តវត្តមេជ្រៃ ភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។

ក្នុងប្រតិបត្តិការបង្ក្រាប សមត្ថកិច្ចបានឃាត់ខ្លួនបានចំនួន ១៤នាក់ (ស្រី ១នាក់) ម៉ូតូ ៩គ្រឿង កាំបិតផ្គាក់ ១ដើម។ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចក៏បាននាំយកទៅសាកសួរ និងស្រាវជ្រាវរកគូកន ដើម្បីអនុវត្តនីតិតាមច្បាប់៕

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *