Breaking News

ម្តាយមីង យកពូថៅកា . ប់ សម្លា. ប់ក្មួយស្រីខ្លួនឯង ដោយសារតែនិយាយទូរសព្ទឮៗ និងចេញចូលផ្ទះយប់ជ្រៅ

បាត់ដំបង៖ លោកវរសេនីយ៍ឯក សុខ សារិន អធិការនៃអធិការដ្ឋាននគរបាលស្រុកបវេល បានឱ្យដឹងថា នៅវេលាម៉ោងប្រហែល ១:៣០នាទី ទៀបភ្លឺថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ មានករណីឃាតកម្មគិតទុកជាមុនមួយករណី ស្ថិតនៅចំណុចក្រុមទី១ ភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ដែលបង្កឡើងដោយជនសង្ស័យ ឈ្មោះ ពៅ ដារី ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ ដោយបានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះ ដែលជាក្មួយក្មួយស្រីខ្លួនឯង មានឈ្មោះ សេង គឹមហ៊ាង អាយុ១៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ដែលកំពុងតែដេកលក់លើគ្រែ បណ្តាលឱ្យត្រូវមុខ និងក្បាល ជាច្រើនពូថៅ ស្លាប់នៅនឹងកន្លែងកើតហេតុ។

លោកអធិការនគរបាលស្រុកបវេល បានឱ្យដឹងទៀតថា ករណីឃាតកម្មនេះបានកើតឡើងដោយសារតែស្រ្ដី ជាម្ដាយមីងខឹងនឹងជនរងគ្រោះនិយាយទូរសព្ទឮៗ និងចេញចូលផ្ទះយប់ជ្រៅពេក។
លោកវរសេនីយ៍ឯក សុខ សារិន បានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបវេល រៀបចំកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីបញ្ជូនបន្តទៅកាន់តុលាការខេត្តបាត់ដំបង អនុវត្តទៅតាមនីតិវិធីនៃច្បាប់៕

 

Check Also

ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំ“ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *