Breaking News

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណ:អភិបាលស្រុកព្រៃនប់

ព្រះសីហនុ៖ កាលពីរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ កន្លងមកមកនេះឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណ: អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលនៃគណ:អភិបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុដោយមានការចូលរួមពីលោកមេឃុំ សមាជិក្រុមប្រិក្សាឃុំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អង្គការសង្គមស៊ីវិលផងដែរ ។

    តាមអនុក្រឹត្យលេខ៦០៥អនក្រ.កត ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ស្តីពីការតែងតាំងមន្ត្រីរាជការ សម្រេចតែងតាំងលោក អ៉ី ធារិន ឋានន្តរស័ក្តិមន្ត្រីថ្នាក់លេខ១ ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុជំនួសលោកសរ កក្កដា អតីត:ជាអភិបាលនៃគណ:អភិបាលស្រុកព្រៃនប់ ដែលត្រូវបានផ្ទេរកិច្ចចូលកាន់មុខតំណែងជាអភិបាលនៃគណ:អភិបាលក្រុងព្រះសីហនុ។

      បន្ទាប់ពីការបេ្តជ្ញាចិត្តរបស់លោក អ៊ុី ធារិន អភិបាលស្រុកព្រៃនប់រួចមក ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា តាងនាមឱ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមសម្តែងការអបអរសាទរការចូលកាន់តំណែងជាអភិបាលនៃគណៈអភិបាលស្រុកព្រៃនប់នាពេលនេះ ឯកឧត្តមបានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋរួមគ្នាសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើនបន្តថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណ: ពិសេសការងារការពារសន្តិសុខនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២កន្លងមក ធ្វើឱ្យមតិជាតិ និងអន្តរជាតិវាយតម្លៃថា ការបោះឆ្នោតប្រកបដោយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងយុត្តិធម៌។

    ឯកឧត្តម អភិបាលខេត្ត បានបន្តថា ដោយផ្អែកតាមលក្ខណ:សម្បត្តិ និងបទពិសាធន៍របស់លោក អ៊ុី ធារិន រាជរដ្ឋា ភិបាលបានសម្រេចតែងតាំងជាអភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ ហើយលោក សរ កក្កដា ត្រូវបានរាជរដ្ឋាភិបាលសម្រេចផ្ទេរភារកិច្ចចូលកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលក្រុងព្រះសីហនុនិងបានធ្វើពិធីប្រកាសរួចមកហើយដែរ។ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើលោក អ៊ុី ធារិន ដែលចូលកាន់តំណែងជាអភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ ត្រូវខិតខំបំពេញការងារប្រកប ដោយសមត្ថភាពមនសិកា និងបន្តអនុ វត្តការងារដែលបានបន្សល់ទុកពីលោកអភិបាលស្រុកព្រៃនប់។ ទន្ទឹមនោះត្រូវប្រកាន់ភ្ជាប់នូវអភិក្រមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនាពីរគឺ “កែទម្រង់ខាងក្នុង និងបង្កើតមិត្តខាងក្រៅ” ដោយស្មារតីឯករាជ្យ៕

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

Leave a Reply

Your email address will not be published. Required fields are marked *