រតនគិរី៖ បុគ្គលឹកតបណ្តាញអគ្គីសនីសាខាខេត្តរតនគិរីចំនួន០៣នាក់បានរងរបួលធ្ងន់ធ្ងរ ខណៈកំពុងបំពេញការងារតបណ្តាញនៅលើបង្គោលភ្លើង ត្រង់ចំណុចចុងព្រលានយន្តហោះ ផ្លូវបំបែកជាបួនទល់មុខស្ថានីយឥន្ទៈប្រេងយើង ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៩;៣០នាទី ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ។
បើតាមអ្នកឃើញហេតុការណ៍ក្នុងករណីគ្រោះថ្នាក់ខាងលើនេះបានបញ្ជាក់ថា មូលគឺហេតុបណ្តាលមកពីអ្នកបច្ចេកទេសតបណ្តាញខាងលើហាក់បានភ្លេច នឹងខ្វះការប្រុងប្រយ័ត្ន ដោយពេលកំពុងបំពេញការងារតភ្លើង បានរលាស់ខ្សែរភ្លើងស្រាតកំពុងត ពេលនោះបានប៉ះទៅនិងខ្សែរភ្លើងស្រាតម្ខាងទៀត ដែលមិនទាន់បានបិតបារ៉ែត ទើបបណ្តាយប៉ះហើយឆក់តែម្តង ។
នៅក្នុងគ្រោះថ្នាក់នេះ គឺបានបណ្តាលអោយមនុស្សចំនួន០៣នាក់ ដែលកំពុងបំពេញការងាររងរបួសជាទម្ងន់ ។ ប៉ុន្តែដោយសារមានការជួយអន្តរាគមន៍សង្គ្រោះបន្ទាន់ពីរថយន្តស្ទួចបានលើកមនុស្សរងគ្រោះទាំង០៣នាក់នោះដាក់ចុះ រួចដឹកតាមរថយន្តសាម៉ុយ និងរថយន្តប្រជាពលរដ្ឋយកទៅជួយសង្គ្រោះបានទាន់ពេលវេលានៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ។
បើតាមព័ត៌មានបញ្ជាក់ពីមន្ទីរពេទ្យបានអោយដឹងថា បុគ្គលឹកសាខាអគ្គីសនីទាំង០៣នាក់នោះមានឈ្មោះ ១/ឈ្មោះ ពុធ ភេទប្រុស អាយុ ១៩ឆ្នាំ..២/ឈ្មោះ ភាព សុផល ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំងពីររស់នៅខេត្តក្រចេះ..នឹង៣/ សាត់ មេឃ ភេទប្រុស អាយុ២០ឆ្នាំ នៅខេត្តព្រៃវែង ។
សូមបញ្ជាក់ដែរថា នៅព្រឹកថ្ងៃទី០៤ ខែ កញ្ញា ឆ្នាំ២០២២នេះដែរ ដើម្បីបញ្ចប់ការនៃការមន្ទិលសង្ស័យ នូវពាក្យចរចាមអារាមថា បុគ្គលឹកអគ្គីសនីទាំ០៣នាក់នោះស្លាប់ ក្រោយពីបញ្ចប់ក្នុងកម្មពិធី << យុទ្ធនាការវិប្បត្តិអន្ទាក់ នឹងការប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃ >> ដែលរៀបចំដោយក្រសួងបរិស្ថាន នៅក្នុងទឹកដីខេត្តរតនគិរី លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ឈ្លៀតក្នុងឱកាសដ៏មមាញឹកនោះផងដែរ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នឹងមន្ត្រីក៏បានចុះទៅសាកសួរសុខទុក្ខ បុគ្គលិកអគ្គីសនីទាំង០៣នាក់ ដែលទទួលរងគ្រោះនោះដោយបច្ចុប្បន្នអ្នកទាំងបីបានធូរស្រាយហើយ ។ ជាការផ្តាំផ្ញើសាកសួរសុខទុក្ខ លោក ញ៉ែម សំអឿន អភិបាលខេត្តនឹងក្រុមការងារក៏បានផ្តល់ថវិកាមួយចំនួនផងដែរ ៕