Breaking News

បើកបរខ្វះការប្រុងប្រយ័ត្នបណ្តាលអោយក្រឡាប់ចាក់អីវ៉ាន់ចោលពេញផ្លូវចំណែករថយន្តខូចខាត

បាត់ដំបង ៖ រថយន្តអុីស៊ុយស៊ុយមួយគ្រឿងទំនងអ្នកបើកបរខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតប៉ះឃឺនផ្លូវបណ្តាលអោយក្រឡាប់ចាក់អីវ៉ាន់ចោលចំណែករថយន្តខូចខាតយ៉ាងដំណំ។

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងបានកើតឡើងនៅវេលាម៉ោង ០៥នឹង០០នាទីទាបភ្លឺ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅលេីកំណាត់ផ្លូវជាតិលេខ៥ (ផ្លូវការដ្ឋានកំពុងសាងសង់ នៅចំណុចក្រុមទី១៣ ភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។

ប្រភពបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកអុីស៊ុយស៊ុយ ពណ៌សំបកឪឡឹក មួយគ្រឿង ពាក់ស្លាកលេខ បាត់ដំបង 2A-6973 បេីកបរដោយឈ្មោះ សុខ ឃី ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ក្នុងទិសដៅពីកេីតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ត្រង់ចំណុចចផ្លូវកោងផង ទំនងអ្នកបេីកបរខ្វះការប្រុងប្រយ័ត្ន ក៏បានរ៉េចង្កូតទៅបុកឃឺនពុះចែកទ្រូងផ្លូវបណ្តាលអោយក្រឡាប់តែម្តងផ្ងាជើងចាក់អីវ៉ាន់ចោលតែម្តង។    

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពេលកើតហេតុដោយសារតែរថយន្តមិនបង្កអោយគ្រោះថ្នាក់ដល់មនុស្ស និងមិនធ្វើអោយខូចខាតទ្រព្យសម្បត្តិរដ្ឋទើបសមត្ថកិច្ចអនុញ្ញាតអោយម្ចាស់សាងអីវ៉ាន់ចេញ និងស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯងផងដែរ៕

Check Also

ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំ“ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *