Breaking News

បាតុកម្ម ប្រឆាំងរដ្ឋាភិបាល សហគមន៍អឺរ៉ុប និងណាតូ នៅសាធារណរដ្ឋឆែក

មានក្រុមបាតុករប្រមាណ៧ម៉ឺននាក់ បានចូលរួមធ្វើបាតុកម្ម​នៅក្នុងទីក្រុង Prague នៃប្រទេសសាធារណរដ្ឋ​ឆែក ដើម្បីប្រឆាំង  សហគមន៍អឺរ៉ុប អង្គការណាតូ ដោយសារតែវិបត្តិកង្វះថាមពល​។

សារព័ត៌មាន រ៉យទ័រ បានផ្សាយថា ការធ្វើបាតុកម្មដោយមានការចូលរួមពីបណ្តាគណបក្សនយោបាយ នៅក្នុងទីលាន Wenceslasក្នុងទីក្រុង​ Prague នាថ្ងៃទី ៣ខែកញ្ញា ។ ការធ្វើបាតុកម្មកើតឡើងក្រោយពេលរដ្ឋាភិបាលប្រទេសនេះឆ្លងផុតការបោះឆ្នោតលើសេចក្តីទុកចិត្ត។

បច្ចុប្បន្ន វិបត្តិថាមពលនៅក្នុងតំបន់អឺរ៉ុប កំពុងបង្កឲ្យមានវិបត្តិនយោបាយ ដោយតម្លៃប្រេងឡើងថ្លៃខ្ពស់ មិនធ្លាប់មានក្នុងរយៈពេល​៣ទសវត្សរ៍កន្លងក​។ ​  កម្លាំងប៉ូលិសឆែកបានឲ្យដឹងថា គិតត្រឹមថ្ងៃត្រង់ថ្ងៃទី​៣ខែកញ្ញា មានមនុស្សចូលរួមធ្វើបាតុកម្មប្រមាណ​៧ម៉ឺននាក់ ។

ក្រុមបាតុបានទាមទារឲ្យសម្ព័ន្ធគណបក្សកាន់អំណាចដែលមាន​៥គណបក្សចូលរួមដឹកនាំដោយនាយករដ្ឋមន្ត្រី Petr Fiala ត្រូវតែលាលែងចេញពីតំណែង ដោយសារតែមានបញ្ហាជាច្រើន ក្នុងនោះមានគោលនយោបាយជិតស្និទ្ធលោកខាងលិច ធ្វើឲ្យបាត់បង់ផលប្រយោជន៍ជាតិ៕  

 

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *