ក្រុមអ្នកឯកទេសបានលើកឡើងថា ការដែលប្រទេស G7 ដាក់គំនាប់ទៅលើតម្លៃប្រេង របស់រុស្ស៊ី នឹងមិនមានប្រសិទ្ធភាពនោះឡើយ ផ្ទុយទៅវិញបានជំរុញឲ្យប្រទេសនាំប្រេងចេញ OPEC ធ្លាក់នៅក្នុងស្ថានភាព ត្រូវបង្កើនទិដ្ឋផលដើម្បីប្រជែងជាមួយរុស្ស៊ី ។
ក្រសួងហិរញ្ញវត្ថុបណ្តាប្រទេស G7 បានព្រមព្រៀងគ្នា ដាក់គំនាប់តម្លៃ ថាមពលរុស្ស៊ី ដែលចូលជាធរមាននៅថ្ងៃទី ៥ខែធ្នូឆ្នាំ ២០២២ ចំពោះប្រេងឆៅរបស់រុស្ស៊ី និងនៅថ្ងៃទី ៥ខែកុម្ភៈឆ្នាំ២០២៣ ចំពោះផលិតផលចេញពីប្រេងឆៅរបស់រុស្ស៊ី។
ក្នុងរយៈពេលជាច្រើនខែកន្លងមក ការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច ដើម្បីប្រឆាំង សកម្មភាពរបស់រុស្ស៊ីដែលបានបញ្ជូនទាហានទៅវាយប្រហារអ៊ុយក្រែន ។ ការដាក់ទណ្ឌកម្មបានធ្វើឲ្យតម្លៃថាមពលកើនឡើងខ្ពស់ បណ្តាលឱ្យអតិផរណាកើនឡើងដល់កម្រិតខ្ពស់បំផុតនៅក្នុងប្រទេសមួយចំនួន។
អ្នកឯកទេសសេដ្ឋកិច្ច Martin Hutchinson បានវាយតម្លៃថាការដែលប្រទេសG7 ដាក់គំនាប់ទៅលើតម្លៃប្រេងរុស្ស៊ី មិនខុសអ្វីពីការដាក់ទណ្ឌកម្មកន្លងមកនោះឡើយ អាចនឹងមានប្រសិទ្ធភាពបញ្ច្រាស់មកលើប្រទេសលោកខាងលិចវិញ ។ លោកបន្តទៀតថា «មកទល់ពេលនេះ ការដាក់ទណ្ឌកម្ម របស់លោកខាងលិចទៅលើប្រទេសរុស្ស៊ី បង្កការខាតបង់ដល់ក្រុមអ្នកវិនិយោគលោកខាងលិចតែប៉ុណ្ណោះ ។ ការដាក់ទណ្ឌកម្មនោះមិនប៉ះពាល់ខ្លាំងដល់រុស្ស៊ីនោះឡើយ៕