Breaking News

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

ប្រទេស​ស្លូវើនៀ​៖ កិច្ច​ជំនួបនេះ​ ធ្វើ​ឡើង​នា​ថ្ងៃ​ទី​២៩​ ខែ​សីហា​ ឆ្នាំ​២០២៤ នៅក្រៅ​កម្មវិធី​បិទ​សន្និសីទ​ថ្នាក់​តំបន់​អ៊ឺរ៉ុប​ ស្តីពី​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ និង​ការ​អនុវត្ត​កិច្ច​សង្រ្គោះ​ជនរងគ្រោះ​ដោយ​សារ​មីន​នៅទីក្រុង Ljubljana​ ប្រទេស​ស្លូវើនៀ​។​

ឯកឧត្ដម​បណ្ឌិត​ Ale Musar​ បាន​កោតសរសើរ​ចំពោះ​កម្ពុជា​ ដែល​បាន​រួចចាកផុតពីប្រទេសដែលខ្ទេចខ្ទាំ​ដោយសង្រ្គាមរ៉ាំរ៉ៃ​ មកជាប្រទេសទទួល​បានសុខសន្តិភាពពេញលេញ​ ស្ថេរភាព​ និង​មាន​ការអភិវឌ្ឍលេីគ្រប់វិស័យ។

ឯកឧត្ដម​បណ្ឌិត​ Ale Musar​ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង​ និងភាពជោគជ័យរបស់កម្ពុជាលេីវិស័យសកម្មភាពមីន​ ហើយ​បានធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ដែលមានជនរងគ្រោះច្រេីនជាងគេ​ មក​ជាប្រទេស​ដែល​បានកាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ដោយ​សារ​មីន​ និង​សំណល់​ជាតិពីផ្ទុះសង្រ្គាម​ ឱ្យ​ស្ថិត​នៅ​ក្នុង​កម្រិត​ទាបបំផុត​ ជាពិសេស​រួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​ជីវភាព​រស់​នៅរបស់ប្រជាជនកម្ពុជាតាមមូលដ្ឋាន​ ឱ្យកាន់តែ​ប្រសើរ​ឡើង​ តាមរយៈ​ការងារ​បោសសម្អាត​មីន។

ឯកឧត្ដម​បណ្ឌិត​ Ale Musar​ បានកោតសរសេីរ​ចំពោះ​ការដឹកនាំ​ និងគាំទ្រភាពជាប្រធានរបស់កម្ពុជា​ និងម្ខាស់ផ្ទះរៀបចំកិច្ចត្រួតពិនិត្យឡេីងវិញលេីកទី៥​ នៃអនុសញ្ញាអូតាវ៉ា​ ហើយ​គណ:ប្រតិភូ​នៃ​ប្រទេស​ស្លូវើនៀ​ នឹងចូលកិច្ចប្រជុំកំពូលនៅខេត្តសៀមារាប​ ក្នុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤​ ខាងមុខ​ ព្រមទាំង​បានជូនពរឱ្យកម្ពុជាទទួលបានជោគជ័យសម្រាប់ការរៀបចំកិច្ចប្រជុំជាប្រវត្តិសាស្រ្តនេះ។

ជាការឆ្លេីយតប​ ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ បាន​កោតសរសើរ​ និង​ថ្លែង​អំណរគុណ​ចំពោះ​ប្រទេស​ស្លូវើនៀ​ដែល​បាន​ធ្វើ​ជាម្ចាស់​ផ្ទះ​រៀបចំ​សន្និសីទថ្នាក់តំបន់អ៊ឺរ៉ុប ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការ និងការអនុវត្តកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នៅទីក្រុង Ljubljana។​ សន្និសីទ​ថ្នាក់​តំបន់​នេះ​ គឺ​ជា​ផ្នែក​មួយ​ដេីម្បី​ជួយ​ជម្រុញ​ និង​គាំទ្រ​ដល់​ភាព​ជោគជ័យ​របស់​កម្ពុជា​ក្នុង​ការ​ធ្វើ​ជា​ប្រធាន​ដឹកនាំ​អនុសញ្ញា​អូតាវ៉ា​ឆ្នាំ​២០២៤។

ជាមួយគ្នា​នោះ​ ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ បានស្នេីលេីកទឹកចិត្ត​ដល់​ប្រជាជន​ស្លូវើនៀ​ អញ្ជើញ​មក​ទស្សនា​ប្រទេស​កម្ពុជា​ និង​ចូលរួម​ស្វែង​យល់​​អំពី​វិស័យ​ទេសចរណ៍​ និង​វប្បធម៌​របស់​កម្ពុជា​៕

Check Also

អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ទទួលមរណភាព ក្នុងជន្មាយុ៨០ឆ្នាំដោយរោគាពាធ

Leave a Reply

Your email address will not be published. Required fields are marked *